Wow! សំបក​កង់​នេះ​មុត​ដែក​គោល​ឡើង​សុសសាច់​ នៅ​តែ​មិន​អី!

  • 2015-03-18 14:38:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ព្រួយ​បារម្ភ​​និង​ការ​លំបាក​របស់​អ្នក​បើក​បរ​គ្រប់រូប​ គឺ​នៅ​ពេល​ដែល​កង់​យានយន្ត​ផ្ទុះ​ធ្លាយ​តាម​ផ្លូវ​​ហ្នឹង​តែ​ម្ដង។ ប៉ុន្តែ​បើ​អ្នក​ប្រើ​សំបក​កង់ RhinoTire វិញ​ ទោះ​បី​ជិះ​កិន​ដែក​គោល​ក៏​គ្មាន​បញ្ហា​ទៀត​ដែរ។ នៅ​ក្នុង​វីដេអូ​ខាង​ក្រោម​ បាន​បង្ហាញ​ពី​សមត្ថភាព​ពិសេស​របស់​សំបក​កង់​​ខាង​លើ​ ​ក្នុង​ការ​បញ្ចៀស​ការ​ផ្ទុះ​បែក បើ​ទោះ​បី​ជា​សំបក​កង់​ត្រូវ​​​មុត​ដែក​គោល​សុសសាច់​​​។

 

 

ផ្នែក​ខាង​ក្នុង​សំបក​កង់​ RhinoTire​ ត្រូវ​បាន​ស្រោប​ដោយ​ជែល (Gel)​ ពិសេស​ម្សាយ​ ដែល​ផ្ទុក​សារធាតុ​ RhinoPlex ប៉ូលីមែរ (Polymer)​។ សារធាតុ​នេះ​ត្រូវ​បាន​បាញ់​បញ្ចូល​ទៅ​ក្នុង​សំបក​កង់​ធម្មតា​ តាមរយៈ​​ការ​ដុត​កម្ដៅ​ដោយ​ប្រើ​ម៉ាស៊ីន​ពិសេស​មួយ​ ហើយ​នៅ​ពេល​រួច​រាល់​​សំបក​កង់​នេះ​នឹង​ក្លាយ​ទៅ​ជា​សំបក​កង់ Rhinotire ដែល​អាច​ការ​ពារ​ការ​ផ្ទុះ​បែក​។​​

 

សារធាតុ RhinoPlex ប៉ូលីមែរ​ នឹង​បំពេញ​ប្រហោង​ដែល​ធ្លុះ​ក្នុង​សំបក​កង់​ ដោយ​មិន​ឱ្យ​ខ្យល់​​ចេញ​មក​ក្រៅ ហើយ​វា​ក៏​មិន​ចេះ​រលាយ​ឬ​កក​ដោយ​សីតុណ្ហភាព​អ្វី​នោះ​ទេ៕

 

ទស្សនា​ការ​​​ពិសោធ​​និង​ការ​ផលិត​សំបក​កង់ RhinoTire ទាំង​អស់​គ្នា៖ ​​​​​​​

 

https://www.youtube.com/watch?v=GScWPb8qcng&t=26

 

https://www.youtube.com/watch?v=v3eoh4Rx8Ec

 

អាន៖ ឪពុក​និង​កូន​ច្នៃ​​មនុស្សយន្ត Transformer លក់​បាន​​រាប់​ម៉ឺន​ដុល្លារ​

 

ដោយ៖ ប៉ែត ផាន់និត

ប្រភព៖ newdaily