Teen Top មាន​ស្នេហា​ត្រីកោណ​ក្នុង​បទ​ថ្មី "Missing”

  • 2014-09-15 23:36:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​តារា​ចម្រៀង​កូរ៉េ Teen Top ដែល​ស្ងប់​ស្ងាត់​មួយ​រយៈ​នោះ ឥឡូវ​បាន​ត្រឡប់​មក​វិញ​ហើយ ជាមួយ​បទ​ចម្រៀង​រំជួល​ចិត្ត​នៃ​ស្នេហា​ត្រី​កោណ​មួយ​បទ ក្នុង​អាល់ប៊ុម​ថ្មី​ "Exito" គឺ​បទ​ "Missing" កាល​ពី​ម្សិល​មិញ​នេះ ។

បទ​ "Missing” ដែល​ច្រៀង​ដោយ​ ក្រុម​ចម្រៀង​បុរស​សង្ហា​កូរ៉េ ៦​រូប ក្នុង​អត្ថន័យ​បង្ហាញ​ពី ភាព​​សោក​សៅ​ស្នេហា​ត្រីកោណ​របស់​បុរស​ពីរ​នាក់​ ដែល​សម្ដែង​ដោយ​សមាជិក​ក្នុង​ក្រុម L.Joe និង C.A.P បាន​​ស្រឡាញ់​ស្រី​តែ​ម្នាក់​ក្នុង​ពេល​តែ​មួយ ។​ ទាំង​ក្បាច់​រាំ និង​ការ​បញ្ចូល​អារម្មណ៍​ក្នុង​បទ​ចម្រៀង ពិត​ជា​រំជួល​ចិត្ត​ និង​រឹត​តែ​ប្លែក​ មិន​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​របស់​ពួក​គេ​ខក​បំណង​ឡើយ។

អាល់ប៊ុម​ថ្មី "Exito” ជា​ភាសា​អេស៉្បាញ ដែល​ប្រែ​ថា "ភាព​ជោគ​ជ័យ" នេះ​បាន​ចេញ​លក់​លើ​ទី​ផ្សារ​ហើយ មាន​ទាំង​អស់​ ៦​បទ ក្នុង​នោះ​ដែរ បទ "Missing” ជា​បទ​លេច​ធ្លោ​ខ្លាំង ​ជា​ស្នាដៃ​និពន្ធ​ដោយ អ្នក​ចម្រៀង​រ៉េប និង​ជា​អ្នក​និពន្ធ​បទ​ចម្រៀង​ល្បី​ឈ្មោះ​ Brave Brothers។

ទស្សនា​វីដេអូ​ចម្រៀង​បទ "Missing” ទាំង​អស់​គ្នា ខាង​ក្រោម៖

http://youtu.be/SRGSqcBEOv4

ប្រិយ​មិត្ត​ចូល​ចិត្ត​បទ​ថ្មី របស់​ Teen Top ខាង​លើ​ដែរ​ទេ?

ប្រែ​សម្រួល៖ វាចារ ប្រភព៖ dkpopnews

អត្ថបទពេញនិយម