រកឃើញអាវុធថាមានអាយុកន្លះលានឆ្នាំ ប៉ុន្តែមិនដឹងគេប្រើសម្រាប់ធ្វើអ្វីឲ្យប្រាកដ
- 2015-03-24 18:56:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឃើញអាវុធថាមានអាយុកន្លះលានឆ្នាំ ប៉ុន្តែមិនដឹងគេប្រើសម្រាប់ធ្វើអ្វីឲ្យប្រាកដ
ចន្លោះមិនឃើញ
អាវុធបុរាណមួយសម្រាប់របស់ទ័ពស្វីស ”Swiss army knife” ដែលត្រូវបានដឹងថាមានអាយុកាលប្រាំសែនឆ្នាំ មិនទាន់រកឃើញថា ដើម្បីប្រើប្រាស់ធ្វើអ្វីឲ្យប្រាកដ ក្រៅពីសម្រាប់ហាន់សាច់។ នេះបើយោងតាមសារព័ត៌មានអាមេរិក International Business Times។
សារព័ត៌មានដដែលបង្ហាញថា វត្ថុបុរាណមួយសម្រាប់នោះ រាប់បញ្ចូលទាំងពូថៅ និងកាំបិតបុរាណ។ បន្ទាប់ពីធ្វើការសិក្សា និងចម្លងពុម្ពគំរូនៃឧបករណ៍ប្រើប្រាស់ទាំងនេះរួចមក អ្នកវិទ្យាសាស្ត្របានឲ្យដឹងថា ពូថៅត្រូវបានប្រើសម្រាប់កាត់ឆ្អឹងសត្វ ខណៈកាំបិតប្រើសម្រាប់ចៀរខ្លាញ់ សាច់ដុំ និងស្បែកសត្វ របស់មនុស្សនាសម័យបុព្វបុរស។
បើទោះបីជាអ្នកបុរាណវិទូជាច្រើនបានផ្ដល់សេចក្ដីសន្និដ្ឋាន អំពីតួនាទីផ្សេងៗនៃឧបករណ៍ប្រើប្រាស់ទាំងនោះក្ដី អ្វីៗស្ថិតក្នុងភាពមិនទាន់ច្បាស់លាស់នៅឡើយ។ បើតាមសារព័ត៌មានអាមេរិក Huffington Post ដែលបានដកស្រង់សម្ដីបុរាណវត្ថុវិទូ លោក Ran Barkai នៅសាកលវិទ្យាល័យ Tel Aviv ឲ្យដឹងថា៖ "វាសមហេតុផលដែលវត្ថុនេះប្រើដើម្បីកាប់សាច់ ប៉ុន្តែអ្វីៗស្ថិតជាទ្រឹស្ដីនៅឡើយ ដរាបណាភស្តុតាងពុំទាន់បានសិក្សាអស់"។
អាវុធបុរាណរបស់ទ័ពស្វីសនេះ ដែលត្រូវបានរកឃើញក្នុងឆ្នាំ២០០៤ ពីស្ថានីយបុរេប្រវត្តិសាស្ត្រ Revadimin នៃប្រទេសអ៊ីស្រាអែល គឺយកចេញពីផូស៊ីលឆ្អឹងជំនីរនៃសត្វដំរីមួយក្បាល៕
អត្ថបទ៖ មាន រតនា ប្រភព៖ huffingtonpost, ibtimes