វិធី​សាមញ្ញ​​បំផុត​ជួយ​ក្មេង​ៗ​ពេល​ស្លាក់​របស់​អ្វី​មួយ

  • 2015-03-28 16:50:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គូ​ស្វាមី​ភរិយា​ដែល​ទើប​តែ​សាង​គ្រួសារ​រួម​គ្នា​ពិត​ណាស់​គឺ​មិន​ទាន់​អាច​ដឹង​ពី​របៀប​មើល​ថែ​រក្សា​កូន​ងា​ឱ្យ​បាន​ល្អឥតខ្ចោះ​នោះ​ទេ ពោល​គឺ​តែងតែ​មាន​ចំណុច​ខ្លះ​ប្រហែល​ជា​ពួកគេ​មិន​ទាន់​បាន​ដឹង​ឡើយ។ តួយ៉ាង​ពេល​ទើប​តែ​មាន​បុត្រ​ដំបូង គូ​ស្នេហ៍​ថ្មី​ថ្មោង​តែងតែ​សួរ​នាំ​ចាស់​ៗ​អំពី​របៀប​ថែ​រក្សា​ក្មេង​ ថា​តើ​ត្រូវ​ធ្វើ​ម៉េច​ខ្លះ​ពេល​វា​យំ​និង​ធ្វើ​យ៉ាង​ណា​ដើម្បី​ឱ្យ​កូន​ជា​ទី​ស្រលាញ់​របស់​ខ្លួន​មាន​សុខភាព​ល្អ។

 

 

 

ទន្ទឹម​នឹង​រឿង​ខាង​លើ​នេះ​ដែរ ​ថ្ងៃ​នេះ​ Sabay ​សូម​លើក​យក​វិធី​សាស្ត្រ​ខ្លី​មួយ​ដែល​អ្នក​គ្រប់​គ្នា​គួរ​តែ​ដឹង​គឺ​របៀប​ជួយ​សង្គ្រោះ​កូន​ងា​ពេល​វា​ស្លាក់​របស់​អ្វី​មួយ​។

 

 

យោង​ទៅ​តាម​លោក St John ​និង​ Andrew ​ជា​អ្នក​ធ្វើ​ការ​នៅ​កាកបាទក្រហម​អង់គ្លេស​បាន​និយាយ​រៀប​រាប់​ថា​បញ្ហា​ក្មេង​ស្លាក់​គឺ​ចៀស​មិន​ផុត​នោះ​ទេ ហើយ​វិធី​សាស្ត្រ​ដែល​ល្អ​បំផុត​សម្រាប់​ជួយ​ពួកគេ​នោះ​គឺ​ត្រូវ​ដាក់​ទារក​នោះ​នៅ​តាម​បណ្ដោយ​ភ្លៅ​របស់​អ្នក​ ដោយ​យក​មុខ​របស់​វា​អោន​ចុះ​ក្រោម ហើយ​យក​ដៃ​មក​វាយ​ខ្នង​ទារក​នោះ​ថ្នម​ៗ មួយ​ៗ។ ក្រុម​អ្នក​ជំនាញ​ទាំង​ពីរ​នាក់​នេះ​បាន​បន្ត​ទៀត​ថា ឪពុក​ម្ដាយ​ទាំង​អស់​មិន​ត្រូវ​គោះ​ខ្នង​ក្មេង​ខ្លាំង​ៗ​ពេក​នោះ​ទេ ព្រោះ​ប្រសិន​បើ​វា​ឈឺ​ខ្លាំង​អាច​បណ្ដាល​ឱ្យ​យំ​និង​ស្ទះ​រន្ធ​ខ្យល់​ដក​ដង្ហើម​អាច​បណ្ដាល​ឱ្យ​ក្មេង​នោះ​ស្លាប់​បាន។

 

មួយ​វិញ​ទៀត ​ប្រសិន​បើ​យើង​វាយ​ខ្លាំង​ពេក​ក៏​អាច​បណ្ដាល​ឱ្យ​ដាច់​សរសៃ​ប្រសាទ​អ្វី​មួយ​ដែល​ត​ភ្ជាប់​ពី​ឆ្អឹង​ខ្នង​របស់​ក្មេង​ទៅ​ខួរក្បាល​របស់​វា​ផង​ដែរ។ ការ​ស្លាក់​របស់​ទារក​នេះ​ក៏​ត្រូវ​ហាម​ឪពុក​ម្ដាយ​ដាច់​ខាត​មិន​ឱ្យ​ទៅ​វាយ​ទ្រូង​របស់​ក្មេង​ៗ​នោះ​ដែរ ព្រោះ​វា​អាច​បណ្ដាល​ឱ្យ​មាន​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ។

 

ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ fashionmg