បេក្ខនារី៣រូប ធ្វើឲ្យផ្អើលគណៈកម្មការ Asia’s Got Talent
- អង្គារ, 31 មីនា 2015 21:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បេក្ខនារី៣រូប ធ្វើឲ្យផ្អើលគណៈកម្មការ Asia’s Got Talent
ចន្លោះមិនឃើញ
នៅវគ្គ Audition សប្ដាហ៍ទី៣ នៃកម្មវិធី Asia’s Got Talent បេក្ខនារីហ្វីលីពីន Mariko, Angel និង Mia បានធ្វើឱ្យទស្សនិកជន និងគណៈកម្មការភ្ញាក់ផ្អើល ក្រោយពួកគេបង្ហាញសមត្ថភាពច្រៀង សំឡេងប្រុសក៏បានស្រីក៏បាន។
វីដេអូបង្ហាញឱ្យឃើញថា ក្រោយណែនាំខ្លួនចប់ ពួកគេចាប់ផ្ដើមច្រៀង ប៉ុន្តែអ្វីធ្វើទស្សនិកជនក៏ដូចជាគណៈកម្មការ នឹកស្មានមិនដល់ គឺពួកគេអាចច្រៀងជាសំឡេងប្រុស យ៉ាងល្អនិងច្បាស់ៗ។ សមត្ថភាពអស្ចារ្យរបស់អ្នកទាំងបី បង្កឱ្យមានសំឡេងហ៊ោកញ្ជ្រៀវពេញកម្មវិធី។
ចំណែកលទ្ធផលចុងក្រោយ បុរសកែភេទសញ្ជាតិហ្វីលីពីនទាំងនេះ ទទួលបានពាក្យ "Yes" ពីក្រុមគណៈកម្មការ។ សូមបញ្ជាក់ថា គណៈកម្មការ Asia’s Got Talent ឆ្នាំ២០១៥នេះ មានលោក David Foster លោក Vanness Wu (ម៉ី ជូ) នាង Melanie C និង Anggun៕
https://www.youtube.com/watch?v=6puGZMf7eOo ប្រែសម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ inquirer