១០ យ៉ាងដែលអ្នកគួរដឹងពីមហាសេដ្ឋីទឹកប្រាក់ពាន់លានដុល្លារ
- 2014-09-16 14:30:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១០ យ៉ាងដែលអ្នកគួរដឹងពីមហាសេដ្ឋីទឹកប្រាក់ពាន់លានដុល្លារ
ចន្លោះមិនឃើញ
មហាសេដ្ឋីជាបុគ្គលជោគជ័យបំផុតក្នុងមុខជំនួញ ដែលធ្វើឲ្យពួកគេមានវាសនាកាន់ប្រាក់រាប់ពាន់លានដុល្លារ។ បើតាមទស្សនាវដ្ដី Forbes របស់សហរដ្ឋអាមេរិកបង្ហាញថា ពីមួយឆ្នាំទៅមួយឆ្នាំមហាសេដ្ឋីមានការកើនឡើងជាលំដាប់។ ទោះយ៉ាងណា មានរឿងរ៉ាវមួយចំនួនដែលអ្នកអាចមិនធ្លាប់ដឹងទាក់ទងនឹងមហាសេដ្ឋីលើលោកនេះ។
លោក Bill Gates មហាសេដ្ឋីលំដាប់កំពូលពិភពលោកដ៏ល្បីល្បាញ
១. បច្ចុប្បន្ននេះ មានមហាសេដ្ឋីទឹកប្រាក់ពាន់លានសរុប ១៦៤៥នាក់ នៅលើពិភពលោក
២. ទឹកប្រាក់របស់មហាសេដ្ឋីទាំងអស់បូកបញ្ចូលគ្នាគឺ ៦៤០០ពាន់លានដុល្លារ ស្មើនឹងផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជាជិត ៤២០ ដង (GDP កម្ពុជា ១៥,២៥ពាន់លានដុល្លារ)
៣. សហរដ្ឋអាមេរិកមានមហាសេដ្ឋីច្រើនជាងគេ (៤៩២ នាក់)
៤. ចិន រុស្ស៊ី អាល្លឺម៉ង់ និងប្រេស៊ីល គឺជាប្រទេសដែលមានមហាសេដ្ឋីច្រើនបន្ទាប់ពីសហរដ្ឋអាមេរិក
៥. នៅក្នុងតំបន់អាស៊ានមានប្រទេស ៦ ប៉ុណ្ណោះដែលមានមហាសេដ្ឋីទឹកប្រាក់ពាន់លានគឺ វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី សិង្ហបុរី ថៃ និងប្រទេសឥណ្ឌូណេស៊ី (១១៧ នាក់)។
៦. ក្នុងចំណោមមហាសេដ្ឋីទាំងអស់ មាន៩០ភាគរយជាមនុស្សប្រុស, ៦៥ ភាគរយគឺជាជនជាតិស្បែកស និង ៦០ ភាគរយមានអាយុចាប់ពី ៦០ឆ្នាំឡើងទៅ
៧. មហាសេដ្ឋីភេទទី ៣ មានចំនួន ៧ រូប ក្នុងចំណោមមហាសេដ្ឋីទាំងជាង ១ ពាន់នាក់
៨. ប្រសិនបើមហាសេដ្ឋីកំពូលគេ Bill Gates ជាប្រទេសមួយវិញ ទ្រព្យសម្បត្តិរបស់លោកនឹងធ្វើឲ្យប្រទេសនោះមានជាងគេលំដាប់ទី ៦៥ ក្នុងចំណោមប្រទេសទាំងអស់
៩. មហាសេដ្ឋីនីដែលមានជាងគេបំផុតក្នុងលោក គឺលោកស្រី Christy Walton ជាសាច់ញាតិនៃគ្រួសារ Wal-Mart ដែលមានទីផ្សារលក់ទំនិញអនឡាញដ៏ធំមួយក្នុងលោក
១០. ៤២ ភាគរយនៃមហាសេដ្ឋីដែលត្រូវប៉ាន់កាន់ទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារមុនអាយុ ៤០ ឆ្នាំ គឺធ្វើជំនួញក្នុងវិស័យបច្ចេកវិទ្យា៕
លោក Warren Buffett មហាសេដ្ឋីលំដាប់ទី៣ពិភពលោកបច្ចុប្បន្ន
ដោយ៖ គង់ វិសាល
ប្រភព៖ business insider