Apple នឹងឱ្យ Samsung ផលិត Chip ស្មាតហ្វូនជំនាន់ក្រោយ?
- 2015-04-03 22:12:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Apple នឹងឱ្យ Samsung ផលិត Chip ស្មាតហ្វូនជំនាន់ក្រោយ?
ចន្លោះមិនឃើញ
ក្រុមហ៊ុនអេឡិចត្រូនិកយក្ស Apple នឹងជ្រើសរើសយក Samsung ដើម្បីផលិតបន្ទះ Chip បំពាក់លើស្មាតហ្វូនជំនាន់ក្រោយរបស់ខ្លួន។
របាយការណ៍ពី Bloomberg បានឱ្យដឹងថា ក្រុមហ៊ុនអេឡិចត្រូនិកកូរ៉េខាងត្បូង Samsung នឹងជំនួសដំណែងក្រុមហ៊ុន Taiwan Semiconductor ដែលផលិត Chip របស់ iPhone និង iPad។ ប៉ុន្តែជុំវិញព័ត៌មាននេះ មិនទាន់មានការបញ្ជាក់ផ្លូវការណាមួយ ពីក្រុមហ៊ុនបច្ចេកវិទ្យាទាំងពីរនៅឡើយទេ ដោយគេហទំព័រ Bloomberg គ្រាន់តែស្រង់សម្ដីផ្ទាល់ របស់មនុស្សដែលដឹងរឿងនេះប៉ុណ្ណោះ។
ស្មាតហ្វូន Galaxy របស់ក្រុមហ៊ុន Samsung Mobile ហាក់ពិបាកលក់ចេញបន្តិច បន្ទាប់ពី iPhone 6 ជំនាន់ចុងក្រោយរបស់ Apple ជ្រៀតខ្លួនចូលទីផ្សារអាមេរិក និងចិនទាំងគំហុក ហើយកិច្ចជំនួញថ្មីនេះ ក៏ជាចំណុចល្អមួយដែរ ដែលអាចធ្វើឱ្យ Samsung មានស្ថានការណ៍ល្អឡើងវិញ។
គេហទំព័រ Korea Times កាលពីខែវិច្ឆិកាឆ្នាំ២០១៤ បានរាយការណ៍ថា Samsung នឹងជំនួសក្រុមហ៊ុនផលិតបន្ទះ Chip “Taiwan Semiconductor” ប៉ុន្តែមិនមែនភ្លាមៗទេ គឺអាចនឹងនៅឆ្នាំក្រោយ។ ដោយឡែកក្រុមហ៊ុនស្រាវជ្រាវ Researcher Gartner បានឱ្យដឹងថា កាលពីឆ្នាំទៅមិញ Apple បានចំណាយប្រាក់អស់ ២៥,៨ពាន់លានដុល្លារ លើការទិញបន្ទះ Chip។
បន្ទះ Chip របស់ iPhone 6 ជំនាន់ចុងក្រោយនេះ គឺផលិតដោយក្រុមហ៊ុន Taiwan Semiconductor របស់តៃវ៉ាន់ ហើយទាក់ទងនឹងព័ត៌មានខាងលើ មិនទាន់មានការបញ្ជាក់ពីក្រុមហ៊ុនទាំងពីរនៅឡើយទេ ដូច្នេះបើមានព័ត៌មានបន្ត ក្រុមការងារ Sabay នឹងចុះផ្សាយនៅពេលក្រោយ៕
Apple Watch ស្រោបមាស និងដាំពេជ្រស្អាតអស់ទាស់ តែតម្លៃវិញទិញឡានទំនើបបាន១គ្រឿង
ប្រែសម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Businessinsider, idownloadblog