សម្រួច​ជំនាញ IT អ្នក​កាន់​តែ​​ខ្លាំង​ជាមួយ​គេហទំព័រ​រៀន​​អនឡាញ​ល្បី​​ទាំង​ ៥ ក្នុង​នោះ​ក៏​មាន​ខ្មែរ​មួយ​ដែរ

  • 2015-04-08 14:30:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​សិក្សា​ពី​សាលា​​មួយ​មុខ​ មិន​គ្រប់​គ្រាន់​ឡើយ​សម្រាប់​និស្សិត ​IT ព្រោះ​រៀន​ហើយ​មិន​មាន​ការ​អនុវត្តន៍​ច្រើន​ ហេតុ​ដូច​នេះ​ទាម​ទារ​ឲ្យ​មាន​ការ​សិក្សា​ស្រាវ​ជ្រាវ​ពី​ប្រភព​ខាង​ក្រៅ​បន្ថែម​ទៀត​។ ចំណែក​ឯ​ការ​សិក្សា​ស្រាវ​ជ្រាវ​នេះ​ផង​ដែរ​ភាគ​ច្រើន​គឺ​ធ្វើ​តាម​រយៈ​គេហទំព័រ​ ដោយ​សារ​តែ​យើង​មិន​បាច់​ចំណាយ​ប្រាស់​នឹង​ពេល​វេលា​ដើម្បី​រៀន​បំប៉ន​នៅ​សាលា​ខាង​ក្រៅ​។ ខាង​ក្រោម​នេះ​គឺ​ជា​គេហទំព័រ​ទាំង​៥ និង​ក៏​មាន​គេហទំព័រ​ខ្មែរ​មួយ​ទៀត ​ដែល​ជា​ជំនួយ​មួយ​សម្រាប់​និស្សិត​IT​ទាំង​អស់​អាច​ពង្រឹង​ការ​សិក្សា​បន្ថែម។

 

១. Khmer Academy

 

 

វា​ជា​គេហទំព័រ​ដំបូង​គេ​ដែល​មាន​មក ជា​មួយ​ការ​បង្រៀន​ជា​ភាសា​ខ្មែរ​ផ្ទាល់​តែ​ម្ដង​ ដោយ​ការ​បង្រៀន​មុខ​វិជ្ជា​នីមួយៗ​អម​មក​ជា​មួយ​វីដេអូ​ដែល​មាន​ការ​ពន្យល់​យ៉ាង​ក្បោះ​ក្បាយ​។ ​នៅ​​លើ​គេហទំព័រ​នេះ​មាន​មុខ​វិជ្ជា​យ៉ាង​សម្បូរ​បែប​ដែល​ក្នុង​នោះ​​មាន​​ដូច​ជា​ Web Development​ Programming Mobile Technology ​និង​Design​ ជា​ពិសេស​នោះ​គឺ​មាន​ទាំង​ការ​បង្រៀន​ភាសា​ អង់គ្លេស​និង​កូរ៉េ​ទៀត​ផង​។ គេហទំព័រ​នេះ​​ផ្ទាល់​បាន​បង្កើត​ឡើង​ដោយ​មជ្ឈមណ្ឌល​ Korea Software HRD នា​ដើម​ឆ្នាំ​២០១៥​នេះ​។

 

ចុច​ទី​នេះ​ដើម្បី​ចូល​​ទៅ​កាន់​គេហទំព័រ​៖ http://www.khmeracademy.org/

 

២. w3schools.com

 

 

ត្បិត​តែ​គេហទំព័រ​នេះ​មិន​មាន​ភ្ជាប់​មក​ជា​មួយ​នូវ​ភាសា​ខ្មែរ​ក៏​ពិត​មែន​ ប៉ុន្តែ​វា​មាន​លក្ខណៈ​ពិសេស​ត្រង់​ថា​ យើង​អាច​ធ្វើ​ការ​អនុវត្តន៍​អ្វី​ដែល​យើង​សិក្សា​នៅ​លើ​គេហទំព័រ​នេះ​បាន​ភ្លាមៗ។​ លើស​ពី​នេះ​ទៅ​ទៀត​យើង​ក៏​អាច​ធ្វើ​លំហាត់​ដើម្បី​សាក​ល្បង​ពី​ចំណេះ​ដឹង​ដែល​យើង​មាន​ពាក់​ព័ន្ធ​ទៅ​នឹង​មុខ​វិជ្ជា​នីមួយៗ​។​ មុខ​វិជ្ជា​ដែល​អ្នក​អាច​សិក្សា​បាន​នៅ​លើ​គេហទំព័រ​នេះ​មាន​ដូចជា​៖ HTML CSS JavaScript SQL និង​PHP​ ដែល​មុខ​វិជ្ជា​នី​មួយៗ​សុទ្ធ​តែ​មាន​ការ​ពន្យល់​យ៉ាង​លម្អិត​។

 

ចុច​ទី​នេះ​ដើម្បី​ចូល​ទៅ​​កាន់​គេហទំព័រ៖ http://www.w3schools.com/

 

៣. HTML.net

 

 

សម្រាប់​និស្សិត​មួយ​ចំនួន​ដែល​ចាប់​អារម្មណ៍​ខ្លាំង​ខាង​បង្កើត​គេហទំព័រ​អាច​សាក​ល្បង​ចូល​មើល​គេហទំព័រ​នេះ​បាន​ ដោយ​សារ​តែ​គេហទំព័រ​នេះ​ធ្វើ​ការ​ផ្ដោត​សំខាន់​ទៅ​លើ​មុខ​វិជ្ជា​ ទាក់​ទង​ទៅ​នឹង​ការ​បង្កើត​គេហទំព័រ​ផ្ទាល់​តែ​ម្ដង ​ដែល​ក្នុង​នោះ​មាន​ដូច​ជា​ HTML CSS PHP និង​ JavaScript​។ ហើយ​មុខ​វិជ្ជា​នីមួយ​សុទ្ធ​តែ​មាន​ការ​ពន្យល់​ ដោយ​លើក​យក​ឧទាហរណ៍​មក​ជា​មួយ​។

 

ចុច​ទី​នេះ​ដើម្បី​ចូល​​ទៅ​កាន់​គេហទំព័រ​៖ http://html.net/

 

៤. Tutorials Point

 

 

ស្ទើរ​តែ​គ្រប់​មុខ​វិជ្ជា​ទៅ​​ហើយ​ដែល​មាន​​បង្ហាញ​នៅ​លើ​គេហទំព័រ​មួយ​នេះ ដែល​ក្នុង​នោះ​មាន​ដូច​ជា​ Java Technologies​ Web Development​ Programming ​Script និង​មុខ​វិជ្ជា​ជា​ច្រើន​ផ្សេង​ទៀត​ដែល​ពាក់​ព័ន្ធ​ទៅ​នឹង​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ​។ ហើយ​មុខ​វិជ្ជា​ទាំង​អស់​សុទ្ធ​តែ​មាន​ការ​ពន្យល់​បាន​យ៉ាង​ល្អ​ រួម​ទាំង​លើក​ឧទាហរណ៍​មក​បញ្ជាក់​ថែម​ទៀត​។

 

ចុច​ទី​នេះ​ដើម្បី​ចូល​​ទៅ​កាន់​គេហទំព័រ​៖ http://www.tutorialspoint.com/index.htm

 

៥. OmniSecu.com

 

 

គេហទំព័រ​មួយ​នេះ​បាន​ប្រមូល​ផ្ដុំ​ការ​បង្រៀន​អំពី​ Computer Network ដែល​សម្រាប់​និស្សិត​ណា​ដែល​មាន​ចំណាប់​អារម្មណ៍​ខ្លាំង​លើ​ផ្នែក​ប្រព័ន្ធ​បណ្ដាញ​ Network​ផ្ទាល់​។ ​ដោយ​លើ​គេហទំព័រ​នេះ​មាន​​បង្រៀន​នូវ​ Basic Networking ​TCP/IP ​CCNA ​Window Server ​និង​Linux ជា​ដើម​ ព្រម​ទាំង​មុខ​វិជ្ជា​គ្រឹះ​ផ្សេង​ទៀត​ផង​ដែរ​។

 

ចុច​ទី​នេះ​ ដើម្បី​ចូល​​ទៅ​កាន់​គេហទំព័រ​៖ http://www.omnisecu.com/​​​​​​​​​

 

អត្ថបទ​៖ ហៃ ​សុខ​ហេង​ ​​​​​​​