យុវជន​ជាង​ ៣០០០ ​នាក់​​​​​​ នឹង​​ចូល​រួម​សង្កេត​ការណ៍​​ប្រលង​បាក់​ឌុប​​លើក​ទី​២​​​

  • 2014-10-09 15:43:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​ គ្រោង​ដាក់​ពង្រាយ​អ្នក​សង្កេត​ការណ៍​ប្រមាណ ៣១០០ នាក់ ដើម្បី​តាម​ដាន​​​ដំណើរ​ការ​ប្រលង​បាក់​ឌុប​លើក​ទី​២។ ការ​ប្រលង​បាក់​ឌុប​លើក​ទី​២ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០១៤​។

 

ចំនួន​នេះ​មាន​ការ​កើន​ឡើង​ ​បើ​ប្រៀប​ធៀប​នឹង​ការ​ប្រលង​លើក​​ទី​១ ដែល​មាន​ ២៧១៥ នាក់​​​។ ឯកឧត្តម​ ឱម យ៉ិន​ទៀត​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​​ពុក​រលួយ​ ​​​នៅ​វិទ្យាស្ថាន​បច្ចេក​វិទ្យា​ស្ថាន​បច្ចេក​វិទ្យាកម្ពុជា​​ ក្នុង​ពិធី​សំណេះ​សំណាល​ជា​ក្រុម​អ្នក​សង្កេត​ការណ៍​បាន​លើក​ឡើង​ពី​​ការ​​ចូល​រួម​ចំណែក​យ៉ាង​​ធំ​ធេង​របស់​យុវជន​ ក្នុង​កិច្ច​ការងារ​​​សង្គម​នៅ​​ និង​ជា​ផ្នែក​មួយ​​ជំរុញ​​​ឲ្យ​ដំណើរ​ការ​ប្រលង​បាក់​ឌុប​លើក​​ទី​មួយ​ប្រព្រឹត្តិ​ទៅ​ ដោយ​រលូន​។ "ឥឡូវ​ជោគជ័យ​​​ការ​ប្រលង​បាក់​ឌុប​លើក​ទី១​ វា​ជាប្រវត្តិ​សាស្រ្ត។​​ ក្មួយ​ៗ ស្តាប់​មើល​ទៅ​មតិ​សាធាណៈ​ មតិ​សង្គម​ និង​មតិ​អ្នក​ការ​សែត​​គេសរសេរ​​​​ច្បាស់​ថា​ ពាក្យ​ចចាមអារ៉ាម​ ពាក្យ​អាក្រក់​ទាំង​ប៉ុន្មាន​ មក​លើ​ការ​ប្រលង​បាក់​ឌុប​​ត្រូវ​បាន​បញ្ចប់​ ហើយ​ចុង​ក្រោយ​នេះ​ឥទ្ធិពល​អ្នក​មាន​អំណាច​ និង​បុណ្យ​ស័ក្កិ​ធំ​ចូល​យក​ប្រយ៉ុង​ឲ្យ​កូន​ក៏​ត្រូវ​បញ្ចប់​ដូច​គ្នា។ ដូច្នេះ​នេះ​គឺជា​ផ្នែក​មួយ​​នៃ​ការ​ចូល​រួម​របស់​អ្នក​សង្កេត​ការណ៍​”​។

 

 

ទោះ​យ៉ាង​ណា​​ ឯកឧត្តម ​ក៏​បាន​ស្នើ​ទៅ​អ្នក​សង្កេតការណ៍​ត្រូវ​​គោរព​តាម​បទ​បញ្ជា​​ផ្ទៃ ក្នុង​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ និង​ត្រូវ​មាន​ការ​​ឱន​លំទោន​ ព្រម​ទាំង​សហការណ៍​ល្អ​​​ជាមួយ​លោក​​គ្រូ​-អ្នក​គ្រូ​អនុរក្ស​។

 

​មាន​​មាន​​​បេក្ខជន​​ ​៦៧០០០ នាក់ ​ចែក​​ជា​​១១៧​មណ្ឌល​​ ​រាជធានី​ភ្នំពេញ​មាន​១៥មណ្ឌល​ ក្នុង​ការ​ប្រលង​លើក​ទី២ នេះ​។ ដោយ​ឡែក​​ការ​ប្រលង​លើក​ទី​​១​  ​មាន​បេក្ខ​ជន​ប្រលង​សរុប​ ៩៣.៩៣៧នាក់ ​មាន​១៥១មណ្ឌល។ ការ​​ប្រលង​លើក​ទី​២ នេះ​ក្រសួង​អប់រំ​ចំណាយ​ថវិកា​​ជាង​២​ លាន​ដុល្លារ​ ខណៈ​ការ​​ប្រលង​លើក​ទី​១ ចំណាយ​អស់​ជិត​៤ លាន​ដុល្លារ​៕

 

 

អាន​អត្ថបទ៖ ភាព​មិន​ប្រក្រតី​ ​ពេល​ប្រលង​បាក់​ឌុប​លើក​ទី​១​ ត្រូវ​បាន​​លាត​ត្រដាង​ដោយ ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ចុច​ត្រង់​នេះ

អត្ថបទ៖មៃ សុខលីម