ហេតុផល​៥​យ៉ាង​ធ្វើ​ឲ្យ​អ្នក​រក​សង្សារ​មិន​បាន

  • 2014-10-09 17:00:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើ​អ្នក​មាន​ដឹង​ទេ​ថា​មូលហេតុ​អ្វី​ខ្លះ​បាន​ជា​ធ្វើឲ្យ​អ្នក​នៅ​តែ​ជា​មនុស្ស​​រស់នៅ​ឯកា រក​គូ​សង្សារ ឬ​គូ​អនាគត​មិន​ទាន់​ឃើញ? សាក​មើល​ហេតុផល​៥យ៉ាង​ខាង​ក្រោម​នេះ​តិច​មើល៍ តើ​អ្នក​មាន​ចូល​ក្នុង​ចំណុច​ណា​ខ្លះ​អត់?

 

១. សេចក្ដី​រំពឹង​ទុក​ខ្ពស់​ពេក

 

ប្រសិន​បើ​អ្នក​គិត​ថា​គូស្នេហ៍​របស់​អ្នក​ជា​ព្រះរាជបុត្រ​ជិះ​សេះ​ស ​អ្នក​​គួរតែ​គិត​រឿង​នេះ​សាជាថ្មី​ម្ដងទៀត។ សេចក្ដី​រំពឹង​ទុក​ខ្ពស់​ពេក​ បាន​ត្រឹម​តែ​នាំ​មក​នូវ​ភាព​ខក​បំណង​ឲ្យ​អ្នក​វិញ​តែ​ប៉ុណ្ណោះ។

 

២. មិន​ចេះ​សម្រប​ខ្លួន

 

អ្នក​អាច​លះបង់​តិចតួច​ក្នុង​បំណង​ដើម្បី​ថែរក្សា​អនាគត​​ដៃគូ​របស់​អ្នក​ឲ្យ​នៅ​តែ​រីករាយ។ អ្នក​អាច​កាត់បន្ថយ ឬ​ឈប់​​ជក់បារី ប្រសិន​បើ​អ្នក​ជា​មនុស្ស​ញៀន​បារី អ្នក​អាច​រៀន​​​ចម្អិន​ម្ហូប បើ​អ្នក​មិន​ចេះ​ធ្វើ​ម្ហូប​អី​ជា​ដើម។

 

 

 

៣. ស្រលាញ់​សេរីភាព​

 

អ្នក​ស្រលាញ់​​សេរីភាព​ខ្លាំង​ពេក រហូត​គិត​ចង់​នៅ​ទំនេរ ឬ​​ក៏​អ្នក​ខ្លាចរអា​មិន​ចង់​មាន​គូ​ដោយ​សារ​ឃើញ​ចំណង​អាពាហ៍ពិពាហ៍​ជាច្រើន​មាន​ភាព​ប្រេះឆា។

 

៤. ជា​មនុស្ស​ញៀន​នឹង​ការងារ

 

ហេតុផល​មួយ​ក្នុង​ចំណោម​ហេតុផល​ដទៃ​ទៀត​ដែល​ធ្វើ​ឲ្យ​អ្នក​នៅ​តែ​ជា​មនុស្ស​ឯកោ​ គឺ​​អ្នក​ជា​មនុស្ស​ញៀន​នឹង​ការងារ។ អ្នក​ធ្វើការ​​ដល់​ទៅ​១២ម៉ោង​ក្នុង​មួយថ្ងៃ ហើយ​សូម្បី​តែ​ថ្ងៃ​ចុង​សប្ដាហ៍​ ក៏​​អ្នក​នៅ​ជាប់​ជាមួយ​កុំព្យូទ័រ​អញ្ចឹង អាកប្បកិរិយា​បែបនេះ​ហើយ​ដែល​ធ្វើ​ឲ្យ​អ្នក​នៅ​តែ​ម្នាក់ឯង។

 

៥. អត់​កែ​ទម្លាប់​អាក្រក់

 

បើ​អ្នក​ជា​មនុស្ស​ចូលចិត្ត​ផឹក​គ្រឿង​ស្រវឹង​​ច្រើន​ពេក អាកប្បកិរិយា​ក្អេងក្អាង ឬ​មាន​មោទនភាព​ខ្ពស់​ចំពោះ​ខ្លួនឯង​ និង​ការ​កំណាញ់​ ក៏​ជា​ប្រភព​ធ្វើ​ឲ្យ​អ្នក​នៅ​ជា​មនុស្ស​ឯកា​ផង​ដែរ។

 

ប្រែ​សម្រួល៖ទ្រី រ៉ាវី

ប្រភព៖ idiva

អត្ថបទថ្មី