ដឹងថាវិធីធ្វើឡានបាញ់មិនធ្លុះ មានប៉ុន្មានជំហានអត់?
- 2015-04-23 13:00:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងថាវិធីធ្វើឡានបាញ់មិនធ្លុះ មានប៉ុន្មានជំហានអត់?
ចន្លោះមិនឃើញ
តើប្រិយមិត្តដឹងថា របៀបធ្វើឡាន ឬបំពាក់គ្រឿងការពារគ្រាប់លើរថយន្ត មានប៉ុន្មានជំហានដែរឬទេ? តាមពិតការធ្វើរថយន្តនេះ គឺវាមានលក្ខណៈខុសគ្នា អាស្រ័យតាមក្រុមហ៊ុននីមួយៗ តែពេលនេះ Sabay សូមបង្ហាញការធ្វើរថយន្តប្រភេទនេះ របស់ក្រុមហ៊ុនផលិតរថយន្ត ពាសក្រោះអាមេរិក Texas Armoring Corporation ។ TAC បានឱ្យថា របៀបធ្វើរបស់ខ្លួន មាន៧ចំណុចធំៗដូចខាងក្រោម៖
ជំហានទី១ បើតាមវិធីរបស់ក្រុមហ៊ុន Texas Armoring Corporation បានឱ្យដឹងថា វិធីទី១គឺ ត្រូវយកស្ទីកគ័រ (Tape) ការពារគ្រាប់ប្រភេទ 3M™ មកបិទជុំវិញតួគ្រោងរថយន្ត។
ជំហានទី២ ចំពោះជំហានទី២ ក្រុមហ៊ុនខាងលើ នឹងដោះសម្ភារៈក្នុងរថយន្តចេញឱ្យអស់ ទុកតែតួគ្រោងប៉ុណ្ណោះ ។ បន្ទាប់មកបំពាក់នូវ គ្រឿងការពារគ្រាប់ លើកម្រាល (បាត) ពិតាន ជញ្ជាំង និងតំបន់ផ្សេងទៀត។ គ្រឿងការពារ អាចការពារអំបែងលោហធាតុផ្សេងៗ។
ជំហានទី៣ សម្រាប់ជំហាននេះ TAC នឹងដោះធុងប្រេងចេញ ហើយយកវាទៅបំពាក់នីឡុងការពារ (Ballistic Nylon) និងទ្រនាប់ការពារការជ្រាបទឹក។ ក្រោយមកក្រុមហ៊ុនអាមេរិកនេះ នឹងបន្ថែមទម្ងន់លើប៉ុង (កាឡេ) និងប្រព័ន្ធហ្វ្រាំង ដោយបំពាក់គ្រឿងការពារគ្រាប់។
ជំហានទី៤ ដោយឡែកចំណុចនេះវិញ TAC នឹងកាត់របាំងការពារប្រភេទ Spectra Shield® រួចដាក់បញ្ចូលក្នុងទ្វារនីមួយៗ បង្គោលសសរ និងផ្នែកកៅអីក្រោយរថយន្ត ដើម្បីការពារអ្នកដំណើរ។
ជំហានទី៥ ក្រោយមកទៀត ក្រុមហ៊ុនមានមូលដ្ឋានគ្រឹះនៅរដ្ឋ Texas នឹងស្រោបលោហធាតុការពារគ្រាប់លើ អាគុយ ប្រអប់ភ្លើង (Fuse Box) និង ECM។
ជំហានទី៦
ជំហានបន្ទាប់គឺ TAC នឹងបំពាក់កញ្ចក់ការពារគ្រាប់ កម្រាស់ក្រាស់២ផ្ទាំង ដែលផលិតពីផលិតផលដើម OEM។
ជំហានទី៧ ជំហានចុងក្រោយ TAC នឹងបំពាក់នូវបច្ចេកវិទ្យាឈានមុខ Run-flat-tire លើកង់រថយន្ត។ នេះបានន័យថា បើទោះបីកង់រថយន្ត ត្រូវបាញ់បែកធ្លាយ ក៏រថយន្តនៅតែអាចបើកបាន ដោយគ្មានបញ្ហា៕
១០សន្លឹកគួរឲ្យខ្លាច ដែល Google Maps ថតបាន
ប្រែសម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ texasarmoring