ស្គាល់ Taylor Swift ចិនអត់?
- 2015-04-24 20:45:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្គាល់ Taylor Swift ចិនអត់?
ចន្លោះមិនឃើញ
តារាចម្រៀងស្រី G.E.M. Tang បានសម្ដែងអារម្មណ៍រីករាយយ៉ាងខ្លាំង ក្រោយត្រូវបានគេហៅនាងថា Taylor Swift របស់ចិន។ នេះបើតាមការឱ្យដឹងពីគេហទំព័រ Daily Mail។
តារាស្រីចូលចិត្តច្រៀងបទ របស់ Beyonce នាង G.E.M. ថ្លែងថា "ខ្ញុំសប្បាយចិត្តណាស់ ពេលគេប្រៀបធៀបខ្ញុំ ទៅនឹងតារាចម្រៀងល្បី Taylor Swift។ ខ្ញុំទទួលបានការកោតសរសើរ ដោយសារតែគាត់។ បទល្បី "Shake It Up” របស់គាត់ មិនត្រឹមតែមានភាពប្លែកខ្លាំងទេ គាត់ថែមទាំងចេះលេងហ្គីតា និងនិពន្ធបទភ្លេង ខ្លួនឯងទៀតផង។ អ្នកចេះអ៊ីចឹង កម្រណាស់សព្វថ្ងៃនេះ"។
ចំពោះមូលហេតុ ដែលធ្វើឱ្យគេប្រៀបធៀបនាង ទៅនឹងតារាចម្រៀងពិភពលោក Taylor ប្រភពមិនបានបញ្ជាក់ទេ តែមានតម្រុយខ្លះៗថា ដោយសារតារាចម្រៀងម្នាក់ មានកេរ្តិ៍ឈ្មោះល្បីល្បាញ ចេះលេងឧបករណ៍តន្ត្រី ចេះនិពន្ធបទភ្លេង និងច្រៀងពីរោះខ្លាំង ដូច Taylor ដែរ។ ចំណែកសាមីខ្លួនវិញយល់ថា គេប្រដូចនាងទៅ Taylor ព្រោះតែនាងចេះលេងហ្គីតា។
បើតាមការចុះផ្សាយរបស់ Daily Mail តារាចម្រៀងស្រីវ័យ២៣ឆ្នាំ ក្រៅពីចេះច្រៀង នាងចេះលេងហ្គីតា និងព្យាណូ និងចេះនិពន្ធបទភ្លេង។ បទចម្រៀងល្បីខ្លាំងរបស់ G.E.M. មានបទ "Loss of Innocence”, “Bubble”, “Sometimes” និង “One Way Road”។ មិនតែប៉ុណ្ណោះ នាងមានឈ្មោះបោះសំឡេងខ្លាំង ក្នុងកម្មវិធីកម្មវិធីទូរទស្សន៍ "I Am A Singer” ដែលកម្មវិធីនេះ មានអ្នកទស្សនា២០០លាននាក់ ក្នុងមួយសប្ដាហ៍។
ម្ចាស់បទ "Someday I'll Fly" នឹងបើកការប្រគំតន្ត្រីទេសចរណ៍នៅអាមេរិក ក្នុងពេលខាងមុខឆាប់ៗខាងមុខ ខណៈសំបុត្រចូលទស្សនា ការប្រគំតន្ត្រីរបស់នាង ចាប់ផ្ដើមលក់នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៥៕
ស្ដាប់បទ "Bubble"
https://www.youtube.com/watch?v=GHXr4bBxHCo
ស្ដាប់បទ Cover "If I Were a Boy" ច្រៀងក្នុងកម្មវិធី I Am a Singer
https://www.youtube.com/watch?v=tXHEapV6-Qs
កំពូលតារាចិន ៤រូប ដែលក្លាយជាសេដ្ឋី ជើងខ្លាំងក្នុងមុខជំនួញ
ប្រែសម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Dailymail