Rain ​ជាប់​ឈ្មោះ​ជា​តារា​កូរ៉េ​មាន​ឥទ្ធិពល​បំផុត​នៅ​អាស៊ី

  • 2015-04-26 19:57:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jung ji-Hoon ​ហៅ Rain បាន​ជាប់​ឈ្មោះ​ជា​តារា​កូរ៉េ​មាន​ឥទ្ធិពល​បំផុត​នៅ​អាស៊ី​ហើយ​ បន្ទាប់​ពី​ទទួល​បាន​ពាន​រង្វាន់ Asia's Most Influential Korean Artist ​ដែល​ធ្វើ​ឡើង​ក្នុង​កម្មវិធី China Music Awards ​នៅ​ទី​ក្រុង ម៉ាកាវ ។

 

 

 

 

តារា​ចម្រៀង​និង​សម្ដែង​មុខ​ស្រស់​ ប៉ិន​វោហារ​ Rain ​ទទួល​បាន​ពាន​រង្វាន់​ខាង​លើ​នេះ​ពី​ខាង CMA (China Music Awards) ​ដែល​ជា​កម្មវិធី​ធំ​ជាង​គេ​ប្រចាំ​ឆ្នាំ​នៅ​ប្រទេស​ចិន។ ហើយ​កាល​ពី​ឆ្នាំ​មុន រូប​គេ​ក៏​ធ្លាប់​ទទួល​បាន​ពាន​រង្វាន់ Most Influential International Artist ​ផង​ដែរ ដែល​កាល​នោះ​ធ្វើ​ឡើង​ក្នុង​កម្មវិធី QQ Music Awards ​នៅ​ខេត្ត Shenzhen ​ប្រទេស​ចិន​ដូច​គ្នា។

 

 

 

 

 

 

បន្ទាប់​ពី​ទទួល​បាន​ពាន​ Asia's Most Influential Korean Artist ​នេះ​ដែរ ​តារា​ចម្រៀង​វ័យ​៣២​ឆ្នាំ​រូប​នេះ​បាន​និយាយ​ដែរ​ថា៖ "ដំបូង​ឡើយ ខ្ញុំ​សូម​អរគុណ​ដល់​អ្នក​គាំទ្រ​ខ្ញុំ​ទាំង​អស់ ហើយ​ក៏​អរគុណ​ដល់​កម្មវិធី China Music Awards ​ផង​ដែរ។ ពាន​រង្វាន់​នេះ​ពិត​ជា​ធ្វើ​ឱ្យ​ខ្ញុំ​មាន​មោទនភាព​ខ្លាំង​ណាស់។ ខ្ញុំ​នឹង​ព្យាយាម​ឱ្យ​អស់​ពី​សមត្ថភាព​បន្ត​ទៀត។ សូម​អរគុណ”។

 

 

 

 

ក្រោយ​ពី​និយាយ​ចប់ តារា​រូប​សង្ហា​សំឡេង​ពីរោះ​រូប​នេះ​ក៏​បាន​ច្រៀង​ចម្រៀង​ដែល​អ្នក​គាំទ្រ​ពេញ​ចិត្ត​ខ្លាំង​ផង​ដែរ​គឺ 30 Sexy ​និង​ LA Song ​ដើម្បី​ជា​ការ​អរគុណ​ដល់​អ្នក​មក​ទស្សនា​ទាំង​អស់​គ្នា ៕

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ kpopstarz