Facebook ចេញ​ Tool ថ្មី​​​រួម​ចំណែក​ជួយ​អ្នក​​​គ្រោះ​ថ្នាក់​រញ្ជួយ​ដី​នៅ​នេប៉ាល់

  • 2015-04-26 22:10:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Facebook ​បាន​ចេញ​មុខ​ងារ​​ប្រកាស​សុវត្ថិភាព​ថ្មី​មួយ​ ដើម្បី​ឲ្យ​មនុស្ស​ដែល​កំពុង​តែ​ប៉ះ​ពាល់​ក្នុង​គ្រោះ​ធម្មជាតិ​​រញ្ជួយ​ដី​នៅ​នេប៉ាល់ អាច​ផ្ដល់​ដំណឹង​ដល់​​មនុស្ស​ជា​ទី​ស្រលាញ់​របស់​ខ្លួន​ ឬ​មិត្តភ័ក្ដិ​របស់​ពួក​គេ​ឲ្យ​បាន​ដឹង តាម​រយៈ​ "Safe Status”។

 

 

 

“Safety Check ” គឺជា​មុខ​ងារ​ ដែល​ Facebook បង្កើត​ឡើង​តាំង​ពី​ខែ​តុលា ឆ្នាំ​២០១៤ ដែល​បង្កើត​ឡើង​ដើម្បី​ត្រួត​​ពិនិត្យ​មើល​មនុស្ស​​ (ព័ត៌មាន​លើ​ Profile និង Check in) ​ដែល​កំពុង​តែ​ស្ថិត​នៅ​តំបន់​​រង​គ្រោះ​ថ្នាក់​ធម្មជាតិ។ ក្រោយ​ដឹង​ព័ត៌មាន​សោកសៅ ​ដែល​មនុស្ស​ជាង​២​​ពាន់​នាក់​បាន​បាត់​បង់​ជីវិត កាល​ពី​ម្សិល​មិញ Facebook ក៏​បាន​ចេញ​មុខងារ​ថ្មី​មួយ​នេះ​​ឡើង​ (Safe Status)។

 

មុខងារ​ថ្មី​នេះ អាច​ជួយ​ឲ្យ​អ្នក​ដែល​កំពុង​តែ​នៅ​តំបន់​គ្រោះ​ថ្នាក់​ អាច​ផ្ដល់​ដំណឹង​ update safety status  យ៉ាង​ឆាប់​រហ័ស​ ហើយ​វា​នឹង​បង្ហាញ​នៅ​ News Feed ​របស់​គេ​នៅ​លើ​ Wall របស់​​មិត្តភ័ក្ដិ។ ជា​ពិសេស​វា​អាច​ប្រាប់​ដំណឹង​ដល់​អ្នក​គ្រប់​គ្នា​ថា​ អ្នក​សុវត្ថិភាព​ហើយ​ ឬ​ក៏​កំពុង​ត្រូវ​ការ​ជំនួយ។ ដូច្នេះ​សម្រាប់​​ប្រជាជន​​នេប៉ាល់ ដែល​កំពុង​តែ​ជួប​គ្រោះ​កាច​សាហាវ​ មុខងារ​ថ្មី​នេះ​ពិត​ជា​​អាច​ជួយ​​រួម​ចំណែក​ ជា​​ប្រយោជន៍​បាន​ច្រើន​ផង​ដែរ៕

 

-ចុចអាន៖ ព័ត៌មាន​ក្ដៅ! គ្រោះ​​រញ្ជួយ​ដី​​សម្លាប់​មនុស្ស​៧៥៨​នាក់​​នៅ​នេប៉ាល់

 

​​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ IndianExpress