បច្ចេក​វិទ្យា​​ទំនើប​​ៗ​​ក្នុង​ខ្សែភាពយន្ត​​នឹង​​ក្លាយ​ជា​ការ​ពិត​​?

  • 2015-04-27 21:23:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​របស់​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​ មធ្យោបាយ​ធ្វើ​ដំណើរ​ និង​សម្ភារៈ​ជា​ច្រើន​ផ្សេង​ទៀត ​​គឺ​សុទ្ធ​តែ​ត្រូវ​បាន​ផលិត​ឡើង​ដោយ​ប្រើ​​បច្ចេកវិទ្យា​ទំនើប​ៗ ​ដើម្បី​កាត់​បន្ថយ​ភាព​លំបាក​ និង​បង្កើន​ភាព​ងាយ​ស្រួល​ដល់​អ្នក​ប្រើ​ប្រាស់។ ​បច្ចេក​វិទ្យា​ទំនើប​ៗ​សម្រាប់​ធ្វើ​ដំណើរ​​ ដែល​យើង​បាន​ឃើញ​​នៅ​ក្នុង​ខ្សែភាពយន្ត​​​​ទាំង​ប៉ុន្មាន​​ អ្នក​វិទ្យាសាស្ត្រ​​​​មាន​ជំនឿថា​ វា​នឹង​​ក្លាយ​ជា​ការ​ពិត​ក្នុង​រយៈពេល​ប្រមាណ​​​ជា​៨៥​ឆ្នាំ​ទៀត។

 

 

 

​នាយក​ប្រតិបត្តិ​​ និង​ជា​សហ​ស្ថាបនិក​របស់​គេហទំព័រ Search Engine​​ ធំមួយ​របស់​អង់គ្លេស ​​Skyscanner ​លោក ​Gareth William ​បាន​និយាយ​ថា ​​ក្នុង​រយៈ​ពេល​​១៥​ឆ្នាំ​ទៀត​ ​បច្ចេកវិទ្យា​សម្រាប់​ការ​ស្វែង​រក ​​និង​​​កក់​សំបុត្រ​យន្តហោះ​​នឹងងាយ​ស្រួល​ ​​ដូច​ជា​ការ​ទិញ​សៀវ​ភៅ​​លើ​ Amazon អញ្ចឹង ហើយ​លក្ខណៈ​នៃ​ការ​ធ្វើ​ដំណើរ​នឹង​មាន​ភាព​​ទំនើប​​ដូច​ជា​បច្ចេកវិទ្យា​ស្គែន​​ (Biometric scanning)​ សម្រាប់​ស្គែន​មុខ ភ្នែក ឬ សំឡេង​​ដើម្បី​ Check-In ​នៅ​ពេល​ភ្លេច​យក Passport មក​​ជា​ដើម។​​

 

 

​ចំណែក​ឯ​ក្រុមហ៊ុន​ផលិត​យន្តហោះ​ Airbus ជឿ​ថា​​ នៅ​ឆ្នាំ​២០៥០ ​យន្ត​ហោះ​នឹង​បំពាក់​ដោយ​បង្អួច​អាច​មើល​ទេសភាព​ខាង​ក្រៅ​បាន​កម្រិត​​៣៦០​ដឺក្រេ​ហើយ​នៅ​ផ្នែក​ខាង​​ក្នុង​យន្តហោះ​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប​ៗ​សម្រាប់​ផ្ដល់​ភាព​ងាយ​ស្រួល​​ដល់​អ្នក​ដំណើរ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ នៅ​ឆ្នាំ​២០៣០ ​សណ្ឋាគារ​ទំនើប​ៗ​​នឹង​ត្រូវ​បាន​សាង​សង់​​នៅ​ក្រោម​ទឹក ហើយ​នៅ​ឆ្នាំ​២១០០ ​កោះ​ចល័ត​នឹង​ត្រូវ​បាន​​​បង្កើត​សម្រាប់​​ដំណើរ​​កម្សាន្ត​របស់​ភ្ញៀវ​ទេសចរណ៍។

 

ក្រៅ​ពី​បច្ចេកវិទ្យា​ទាំង​នេះ​​ក៏​នៅ​មាន​បច្ចេកវិទ្យា​ទំនើប​ៗ​ជា​​ច្រើន​​ផ្សេង​ទៀត​នឹង​ត្រូវ​បាន​បង្កើត​ឡើង​ផង​ដែរ៕

 

 

 

 

 

 

 

 

 

 

 

 

 

 

អាន​បន្ត៖ នាវា​ទំនើបៗ​អស្ចារ្យ​នា​ពេល​អនាគត

 

ប្រែ​សម្រួល៖ សំនៀង

ប្រភព៖ dailymail

អត្ថបទថ្មី