ដឹង​១០​ឆ្នាំ​មុន​ ​ឧបករណ៍​បច្ចេកវិទ្យា​អ្វី​ខ្លះ​ល្បី​ទេ​​​?

  • 2015-05-12 14:00:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​ងាក​ទៅ​មើល​ផលិតផល​បច្ចេកវិទ្យា​ល្បី​ៗ​កាល​ពី​១០​ឆ្នាំ​មុន​ ឧបករណ៍​ទាំង​នោះ​មិន​ប្រាកដ​ជា​ទាក់ទាញ​អារម្មណ៍​អ្នក​ទៀត​ឡើយ​ ដោយសារ​គ្រឿង​អេឡិចត្រូនិក​អ្នក​កំពុង​ប្រើ​បច្ចុប្បន្ន​បាន​បម្រើ​ដល់​សេចក្ដី​ត្រូវ​ការ​អ្នក​បាន​ច្រើន​ជាង។ ប៉ុន្តែ​កុំ​ភ្លេច​ណា​ បើ​អ្នក​មាន​ឧបករណ៍​ទាំង​នេះ​អំឡុង​ឆ្នាំ​២០០៥​ បី​ដូច​ជា​កំពុង​មាន​ទូរសព្ទ​ថ្លៃ​ ឬ​កុំព្យូទ័រ​ទំនើប​នា​ពេល​បច្ចុប្បន្ន​អីចឹង។ ឧបករណ៍​ដ៏​ពេញ​និយម​កាល​ពី​១០​ឆ្នាំ​មុន​មាន​ដូច​ជា៖

 

iPod

 

កាល​ពី​ឆ្នាំ​២០០៥​ លេច​ចេញ​វត្ត​មាន​ iPod​ ដែល​អាច​ឲ្យ​អ្នក​ប្រើប្រាស់​បញ្ចូល​បទ​ចម្រៀង​ MP3​ និង​រូប​ភាព​ពី​កុំព្យូទ័រ។ ក្រោយ​មក​មិន​យូរ​ប៉ុន្មាន​ Apple​ ប្រកាស​ថា​បាន​ធ្វើ​ឲ្យ​ឧបករណ៍​បច្ចេកវិទ្យា​នេះ​កាន់​តែ​ទំនើប​ដោយ​អាច​ដាក់​វីដេអូ​បាន​ទៀត។

 

កុំព្យូទ័រ​ iBook G4

 

iBook G4​ ជា​កុំព្យូទ័រ​យួរ​ដៃ​របស់​ Apple​ លក់​ដាច់​ខ្លាំង​​ណាស់​នៅ​លើ​ទី​ផ្សារ​នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០០៥។ អ្នក​សរសេរ​អត្ថបទ​អំពី​កុំព្យូទ័រ​នេះ​បាន​សរសើរ​ពី​មុខងារ​ Mouse ​របស់​វា​យ៉ាង​ខ្លាំង​ ប៉ុន្តែ​បាន​រអ៊ូ​ត្រង់​ DVD Rom ​ចាក់​រៀង​មិន​សូវ​ល្អ​បន្តិច។

 

កាមេរ៉ា​ឌីជីថល

 

កាល​ពី​១០​ឆ្នាំ​មុន​ កាមេរ៉ា​តូច​ដូច​ជា​ Canon PowerShot A520 ​នេះ ​គឺ​ពេញ​និយម​ណាស់​ និង​មាន​តម្លៃ​រាប់​រយ​ដុល្លារ​ទៀត​ផង។

 

ឧបករណ៍​ហ្គេម​

 

ក្រុមហ៊ុន​ Nintendo ​បាន​ណែនាំ​ឧបករណ៍​ហ្គេម​ដ៏​តូច​មួយ​ Game Boy និង​ពេញ​និយម​ខ្លាំង​ណាស់​ក្នុង​ចំណោម​យុវវ័យ។

 

DVD player

 

ក្នុង​ឆ្នាំ​២០០៥​ មនុស្ស​មួយ​ចំនួន​បាន​ទិញ​ម៉ាស៊ីន​ចាក់​ DVD​ បញ្ចាំង​រឿង​ទំហំ​ប៉ុន​ Laptop។ ម៉ាស៊ីន​ចាក់​ DVD ​របស់​ Toshiba Portaro ​មាន​តម្លៃ​​ប្រហែល​៥០០​ដុល្លារ​ឯណោះ​នា​ពេល​នោះ។

 

ក្នុង​ចំណោម​ឧបករណ៍​ទាំង​នេះ​ មាន​មួយ​ណា​ប្រិយមិត្ត​ធ្លាប់​ប្រើ​អត់?

 

 

ប្រភព៖ huffingtonpost

អត្ថបទថ្មី