ទោះចាញ់ Bayern ៣-២យប់មិញ តែ Barca នៅតែបានឡើងទៅវគ្គផ្ដាច់ព្រ័ត្រ
- 2015-05-13 15:57:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទោះចាញ់ Bayern ៣-២យប់មិញ តែ Barca នៅតែបានឡើងទៅវគ្គផ្ដាច់ព្រ័ត្រ
ចន្លោះមិនឃើញ
ការប្រកួតជើងទី២រវាងក្រុម Bayern Munich និង Barcelona កាលពីយប់មិញនេះបានបញ្ចប់ទៅដោយលទ្ធផល Bayern ឈ្នះ ៣-២ ប៉ុន្តែក្រុមអ្នកមានបុណ្យនៅតែអាចឡើងទៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Champions League 2015 បានដដែល ព្រោះថាបើបូកទាំងជើងទី១ទៀតនោះគឺក្រុម Barca ឈ្នះដល់ទៅ៥-៣ឯណោះ។
ម្ចាស់ផ្ទះ Bayern Munich កាលពីយប់មិញនេះ បើកការវាយសម្រុកទៅលើក្រុមភ្ញៀវ Barca ខ្លាំងយកតែមែនទែន ដើម្បីធ្វើយ៉ាងណាស៊ីឱ្យបានចាប់ពី៤គ្រាប់ឡើង។ ខណៈដែលត្រឹមនាទីទី៧ កីឡាករ Benatia អាចរកគ្រាប់បាល់នាំមុខបានដោយបាល់តែតបានទៅហើយ តែគួរឱ្យសោកស្ដាយ៨នាទីក្រោយមក Neymar រកគ្រាប់បាល់តាមស្មើបានវិញ បន្ទាប់ពីទទួលបាល់យ៉ាងស្អាតពី Saurez ។ មិនត្រឹមតែរកគ្រាប់បាល់ស្មើនេះទេ ទ័ពស្រួចប្រេស៊ីលរូបនេះក៏ធ្វើបានមួយគ្រាប់ទៀតដែរ នៅនាទី២៩ដោយទទួលបាល់ពី Saurez ដូចគ្នា។ ចប់តង់ទី១ ក្រុមភ្ញៀវនាំមុខម្ចាស់ផ្ទះ ១-២ ។
ចូលដល់តង់ទី២ Bayern នៅតែបន្តវាយសម្រុកបន្ថែមទៀត រហូតបានគ្រាប់បាល់ស្មើវិញនៅនាទីទី៥៩ដោយខ្សែប្រយុទ្ធ Lewandowski ជាអ្នកធ្វើបាន ហើយរហូតដល់ជិតចប់តង់ នៅនាទី៧៤ទើប Muller អាចរកគ្រាប់បាល់ជ័យជម្នះក្នុងការប្រកួតនេះបាន ក្រោយទទួលបាល់ពី Schweinsteiger ។
ទោះជាឈ្នះការប្រកួតនេះក្ដី ប៉ុន្តែគ្រាប់បាល់សរុបទាំងពីរជើងរបស់ក្រុមទាំងពីរ គឺ Bayern ចាញ់ Barcelona ៥-៣ ឯណោះ ដូច្នេះមានន័យថាអ្នកមានបុណ្យជាអ្នកកក់កៅអីវគ្គផ្ដាច់ព្រ័ត្របានរួចជាស្រេចហើយ៕
ប្រែសម្រួល៖ មុន្នី រម្យ ប្រភព៖ dailymail