លោកតាអាយុ៨១ឆ្នាំ ឃ្លានពេកហៅទូរសព្ទទៅលេខ៩១១
- 2015-05-14 18:53:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោកតាអាយុ៨១ឆ្នាំ ឃ្លានពេកហៅទូរសព្ទទៅលេខ៩១១
ចន្លោះមិនឃើញ
លោកតាអាយុ ៨១ឆ្នាំម្នាក់ដែលមានជំងឺមហារីក នៅរដ្ឋ North Carolina សហរដ្ឋអាមេរិក បានហៅទូរសព្ទទៅអង្គភាពសង្គ្រោះបន្ទាន់៩១១ បន្ទាប់ពីឃ្លានពេកគ្មានអ្វីសម្រាប់ទទួលទាននៅផ្ទះ។ សកម្មភាពនោះមិនអត់ប្រយោជន៍ឡើយ ពោលគឺលោកតាបានទទួលអាហារបរិភោគតាមបំណង។
លោកតា Clarence Blackmon មានជំងឺមហារីកជាប់ខ្លួន បានស្នាក់នៅផ្ទះម្នាក់ឯង បន្ទាប់ពីទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យអស់រយៈពេល ៦ខែ។ ដោយសារគ្មានអ្នកមើលថែ គ្មានអាហារទទួលទាន ទើបលោកតាសម្រេចចិត្តហៅទូរសព្ទទៅកាន់អង្គភាពសង្គ្រោះបន្ទាន់៩១១ ព្រោះឃ្លានពេកមិនអាចទ្រាំបាន។
លោកតាវ័យ ៨១ឆ្នាំនេះ កំពុងរស់នៅផ្ទះម្នាក់ឯងនៅតំបន់ Fayetteville និងគ្មានក្រុមគ្រួសារឡើយ។ លោកតាបានប្រាប់អ្នកលើកទូរសព្ទថា លោកតាត្រូវការអ្នកជួយទិញអាហារខ្លះ។ “ខ្ញុំមិនអាចធ្វើអ្វីបាន... ខ្ញុំមិនអាចចេញទៅណា... ខ្ញុំមិនអាចចេញពីកៅអីបាន"។ លោកតា Blackmon និយាយប្រាប់អ្នកស្រី Marilyn Hinson ដែលជាអ្នកទទួលទូរសព្ទ។
ប្រហែលមួយម៉ោងក្រោយមក អ្នកស្រី Hinson បានបង្ហាញខ្លួនជាមួយមន្ត្រីពីរនាក់ទៀត ដោយនាំមកនូវប្រអប់អាហារដែលទិញអ្នកស្រីបានទិញសម្រាប់លោកតា។ អ្នកស្រី Hinson បានប្រាប់អ្នកយកព័ត៌មានថា លោកតាម្នាក់នេះពិតជាឃ្លានខ្លាំងណាស់។
អ្នកស្រី Hinson បានទិញអាហារជាច្រើនសម្រាប់លោកតា ដូចជា ស្ពៃក្ដោប ភេសជ្ជៈ ស្ពៃមើម ព្រមទាំងសាំងវ៉ិចសាច់ជ្រូកខ្លះ។ លើសពីនេះ លោកតា Blackmon នឹងមានគិលានុបដ្ឋាកតាមផ្ទះមកត្រួតពិនិត្យសុខភាព ២ដងក្នុងមួយសប្ដាហ៍ ព្រមទាំងទទួលបានលេខទូរសព្ទសម្រាប់ទាក់ទងអ្នកស្រី Hinson ដោយផ្ទាល់ផងដែរ។
លោកតា Blackmon បាននិយាយថា នេះគឺអព្ភូតហេតុដ៏អស្ចារ្យ និងគិតថាព្រះយេស៊ូបានប្រទានតាមអ្នកបួងសួង។ លោកតាចំណាស់ ក៏បានលើកសរសើរពីស្ត្រីដែលនាំម្ហូបអាហារមកឲ្យលោកតាទទួលទានផងដែរ៕
ចុចអាន៖ លោកតាអាយុ៨១ឆ្នាំធ្វើឲ្យបុគ្គលិកធនាគារវិលមុខ
ប្រែសម្រួល៖ គង់ វិសាល ប្រភព៖ dailymail