អូរត្រេះ ឆ្នេរ​សមុទ្រ​ស្ងប់ស្ងាត់​បរិយាកាស​ល្អ​បរិសុទ្ធ

  • 2015-05-15 17:05:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អូរ​ត្រេះ​ជា​ឆ្នេរ​សមុទ្រ​មួយ​នៃ​ក្រុង​ព្រះសីហនុ​នៅ​ភាគ​ខាង​ត្បូង​នៃ​ឆ្នេរ​អូរ​ឈើ​ទាល។ លាត​សន្ធឹង​តាម​បណ្ដោយ​សមុទ្រ​នៃ​ក្រុង​ព្រះសីហនុ ឆ្នេរ​អូរ​ត្រេះ​មាន​ប្រវែង​ដល់​ទៅ​៣​គីឡូម៉ែត្រ។ អ្វី​ដែល​ចែក​ដាច់​ឆ្នេរ​អូរ​ត្រេះ​ពី​ឆ្នេរ​ដទៃ គឺ​ភាព​ស្ងប់ស្ងាត់​មិន​ងាយ​នឹង​រក​បាន​ឡើយ ដោយ​ឆ្នេរ​ផ្សេង​ៗ​ទៀត​មាន​ភ្ញៀវ​ទេសចរ​ច្រើន។

 

 

ឆ្នេរ​នេះ​ហាក់​នៅ​ដាច់​ដោយ​ឡែក ព្រោះ​ប្រជាជន​ខ្មែរ​មិន​សូវ​ពេញ​និយម​ទេ ដោយ​ភាគ​ច្រើន​មាន​តែ​ភ្ញៀវ​ទេសចរ​បរទេស​ប៉ុណ្ណោះ​ទៅ​លំហែ​កាយ​នៅ​ទី​នោះ​។ ត្បិត​ឆ្នេរ​អូរ​ត្រេះ​មិន​សូវ​កុះករ​ក៏​ពិត​មែន តែ​បើ​បាន​ទៅ​ដល់​ធានា​ថា​មិន​អផ្សុក​ឡើយ ព្រោះ​ទី​នោះ​មាន​សេវាកម្ម​ជិះ​ស្គី​លើ​ទឹក​លេង​ជា​ច្រើន​ប្រភេទ​ដូចជា៖

 

 

  • ការ​ជិះ​ស្គី​ប្រភេទ Hurricane Wind-Surfing តម្លៃ ៨ ដុល្លារ​ក្នុង​មួយ​ម៉ោង

  • ការ​ជិះ​ស្គី​ប្រភេទ Skim Boarding និង Bungee Skim Boarding

  • ការ​ជិះ​ទូក Sea Kayaks តម្លៃ ៤ ទៅ ៦ ដុល្លារ​ក្នុង​មួយ​ម៉ោង

 

បើ​សិន​មិត្ត​យុវវ័យ​ចង់​កម្សាន្ត​លេង​នៅ​សមុទ្រ​ដែល​មាន​បរិយាកាស​រ៉ូមែនទិក​ស្ងប់ស្ងាត់ លើក​ក្រោយ​កុំ​ភ្លេច​សាក​ល្បង​ឆ្នេរ​អូរ​ត្រេះ​ណា៎!

 

 

អត្ថបទ៖ Sabay Magz