មុខរបរងាយៗ រាវស្លាកលេខឡានលក់ពេលភ្លៀងលិចផ្លូវ
- 2014-10-10 17:02:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុខរបរងាយៗ រាវស្លាកលេខឡានលក់ពេលភ្លៀងលិចផ្លូវ
ចន្លោះមិនឃើញ
អាចថាជាការងារក្រៅម៉ោងក៏បាន ខណៈពេលភ្លៀងធ្លាក់ខ្លាំងរហូតលិចផ្លូវ អ្នករស់នៅក្រុង Zhengzhou ខេត្ត Henan ប្រទេសចិន បាននាំគ្នាចេញមកប្រមាញ់ស្លាកលេខឡានក្នុងទឹកប្ដូរយកលុយ។
ផ្លូវដែលលិចទឹកពេលភ្លៀងធ្លាក់នេះ មានប្រវែងប្រហែល ១០០ម៉ែត្រ និងបង្កការលំបាកយ៉ាងខ្លាំងដល់អ្នកធ្វើដំណើរ។ ឡានមួយចំនួនបានរលត់ខូច ឯខ្លះជ្រុះស្លាកលេខបាត់ ដែលផ្ដល់ការងារដល់អ្នកស្រុករកប្រាក់កម្រៃបានខ្លះ។ មនុស្សប្រុសមួយក្រុម ដែលមានគ្នាប្រហែល ៨នាក់ បានចាប់ផ្ដើមគំនិតរាវរកស្លាកលេខ និងរបស់ផ្សេងៗទៀតដែលជ្រុះក្នុងទឹក រួចលក់ទៅឲ្យម្ចាស់វិញក្នុងតម្លៃពី ៤០ ទៅ ៥០យាន់ (១យាន់ ប្រហែល០,១៦ ដុល្លារ)។
បើតាមអ្នកស្រុកបានឲ្យដឹងថា ជំនន់លិចផ្លូវនេះបណ្ដាលមកពីប្រព័ន្ធលូទឹកអន់ពេក ហើយមួយផ្នែកធំនៃផ្លូវត្រូវលិចដោយដីភក់ ពិបាកក្នុងការធ្វើដំណើរយ៉ាងខ្លាំង៕
អានព័ត៌មានប្លែកៗជាច្រើនទៀត៖ សូមចុចទីនេះ
ប្រែសម្រួល៖ គង់ វិសាល
ប្រភព៖ shanghaiist