Ronaldinho ទោះ​បិទ​ភ្នែក ក៏​ត្រែះ​បាល់​បាន​ឡូយ​ដែរ

  • 2015-05-23 21:30:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ronaldinho ​ជា​កីឡាករ​ជើង​ស៊ុត​ម្នាក់​ និង​មាន​ក្បាច់​ញាក់​បាល់​ពិសេស​ៗ​ច្រើន អំឡុង​ពេល​រូប​គេ​នៅ​ពេញ​កម្លាំង។ ស្រប​ពេល​ឆ្នាំ​នេះ​ រូប​លោក​មាន​វ័យ​៣៥​ឆ្នាំ​ទៅ​ហើយ ប៉ុន្តែ​ក្បាច់​ញាក់​បាល់​ និង​ត្រែះ​បាល់​របស់​អតីត​ខ្សែ​ប្រយុទ្ធ​ក្រុម​ Barcelona ​រូប​នេះ​វិញ ក៏​នៅ​តែ​មិន​អន់​ជាង​មុន​ឡើយ។

 

 

តួយ៉ាង​ពេល​ថ្មី​ៗ​នេះ កីឡាករ​ដែល​កំពុង​លេង​ឱ្យ​ក្រុម Queretaro ​របស់​ប្រទេស​មិកស៊ិកូ​រូប​នេះ​ បាន​បង្ហាញ​ពី​ក្បាច់​ត្រែះ​បាល់​ដោយ​បិទ​ភ្នែកយ៉ាង​ឡូយ​ ដើម្បី​បង្ហាញ​អ្នក​គាំទ្រ​របស់​ខ្លួន​ថា វ័យ​ច្រើន​មែន ប៉ុន្តែ​មិន​មាន​ជា​បញ្ហា​សម្រាប់​រូប​លោក​ឡើយ។

 

ក្នុង​វីដេអូ​ខាង​ក្រោម​នេះ​ដែរ ទោះ​ជា​យក​កន្សែង​មក​បិទ​ភ្នែក​មែន ប៉ុន្តែ​អតីត​កីឡាករ PSG ​រូប​នេះ​អាច​ត្រែះ​បាល់​បាន​រហូត​ដល់​ទៅ​៤៤​ប៉ះ​ឯ​ណោះ៖

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ mirror

អត្ថបទថ្មី