មុន​៦​ទីតាំង​លើ​ផ្ទៃ​មុខ​ប្រាប់​ពី​ស្ថានភាព​សុខភាព​របស់​អ្នក​ (វីដេអូ)

  • 2015-05-24 19:04:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​កើត​មុន​នៅ​លើ​ផ្ទៃ​មុខ​គឺ​ជា​បញ្ហា​ដែល​មិន​អាច​ចៀស​បាន​ទាំង​បុរស​និង​នារី​។ ប៉ុន្តែ​តើ​អ្នក​មាន​ដឹង​ទេ​ថា មុន​ទាំង​នោះ​អាច​ប្រាប់​អ្នក​ឱ្យ​ដឹង​ពី​ស្ថាន​ភាព​សុខភាព​របស់​អ្នក​បាន​? សូម​តាម​ដាន​ការ​បក​ស្រាយ​ខាង​ក្រោម​ ដែល​ដឹង​បាន​ដោយ​សារ​ទី​តាំង​នៃ​មុន​ទាំង​នោះ​។

 

 

១. លើ​ថ្ងាស​

  • ផ្នែក​ខាង​លើ​៖ ទាក់​ទង​នឹង​ប្រព័ន្ធ​រំលាយ​អាហារ​ ដោយ​សារ​តែ​អ្នក​ញ៉ាំ​អាហារ​ដែល​មិន​សូវ​មាន​ប្រយោជន៍​ដល់​រាង​កាយ​មួយ​ចំនួន​។ ហេតុ​នេះ សូម​ងាក​មក​ញ៉ាំ​អាហារ​ណា​ដែល​ប្រឆាំង​អុកស៊ីតកម្ម​ដូច​ជា តែ​បៃតង ទឹក​ក្រូចឆ្មារ ផ្លែ​ឈើ​ប្រភេទ​ប៊ើរី​ជា​ដើម​។

  • ផ្នែក​ខាង​ក្រោម​៖ វា​បណ្ដាល​មក​ពី​អ្នក​​គេង​មិន​បាន​ទៀងទាត់ អារម្មណ៍​តានតឹង ចរាចរណ៍​ឈាម​មិន​បាន​ល្អ​ជាដើម​។ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ អ្នក​គួរ​ចូល​គេង​ពី​ព្រលប់​មុន​ម៉ោង​១១​យប់ និង​ព្យាយាម​ធ្វើ​ឱ្យ​ខ្លួន​ឯង​មាន​អារម្មណ៍​ល្អ តាម​រយៈ​ការ​ងូត​ទឹក​យូរ មើល​កុន ឆ្ពង់​ ឬ​ធ្វើ​សមាធិ។​  

២. លើ​ច្រមុះ​៖

ការ​កើត​មុន​នៅ​លើ​ច្រមុះ​មាន​ទាក់ទង​នឹង​បេះដូង​ វា​អាច​កើត​ឡើង​ដោយ​សារ​សំពាធ​ឈាម​មិន​ប្រក្រតី និង​អារម្មណ៍​តានតឹង​។ អ្នក​គួរ​រក​ពេល​លំហែ​ឱ្យ​បាន​ច្រើន​ជាង​នេះ​ទើប​ជា​ការ​ល្អ​។  

៣. លើ​ចិញ្ចើម​៖ បង្ហាញ​ពី​បញ្ហា​ចំពោះ​ថ្លើម​ នេះ​មក​ពី​ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន ឬ​ក៏​ការ​ផឹក​គ្រឿង​ស្រវឹង​។ ដូច្នេះ​ គ្រាន់​តែ​បញ្ឈប់​សកម្មភាព​ទាំង​នោះ អ្នក​នឹង​អាច​ដោះ​ស្រាយ​វា​បាន​ជា​មិន​ខាន​។  

៤. លើ​ត្រចៀក​៖ មុន​លើ​ត្រចៀក​បង្ហាញ​ពី​សញ្ញាណ​ទាក់ទង​នឹង​ក្រលៀន ឬ​តម្រង​នោម​ ហើយ​វា​បណ្ដាល​មក​ពី​ការ​ញ៉ាំ​ទឹក​តិច​ពេក ការ​ញ៉ាំ​អាហារ​ប្រៃ​ពេក ឬ​មាន​ជាតិ​កាហ្វេអ៊ីន​ច្រើន​ពេក​។ សូម​បង្កើន​ការ​ញ៉ាំ​ទឹក​ជា​ប្រចាំ​ដើម្បី​ចូល​ទៅ​សម្អាត​តម្រង​នោម និង​កាត់​បន្ថយ​ជាតិ​ប្រៃ ឬ​ជាតិ​កាហ្វេ​អ៊ីន​។  

៥. លើ​ថ្ពាល់​ស្ដាំ​៖ គឺ​ទាក់ទង​នឹង​សួត​ដែល​បណ្ដាល​មក​ពី​ការ​ធុញថប់​នៃ​ប្រព័ន្ធ​ដក​ដង្ហើម ការ​ជក់​បារី​។ ដូច្នេះ​ វិធី​មាន​តែ​មួយ​គត់​គឺ​ចៀសវាង​ការ​ជក់​បារី​ ឬ​ស្រូប​ផ្សែង​បារី​ពី​អ្នក​ដទៃ​។  

៦. ជុំវិញ​មាត់​៖

  • មុន​នៅ​លើ​មាត់ ឬ​ត្រង់​កណ្ដាល​ចង្កា​បង្ហាញ​ពី​អាការ​ពាក់ព័ន្ធ​ក្រពះ និង​ពោះវៀន​តូច​។ វា​បណ្ដាល​មក​ពី​ការ​ញ៉ាំ​អាហារ Fast Food ច្រើន​ពេក ឬ​មក​ពី​រោគ​ទល់​លាមក​។ ហេតុ​នេះ អ្នក​គួរ​ព្យាយាម​ញ៉ាំ​​អាហារ​ស្រស់​ៗ​ដែល​សម្បូរ​ជាតិ​កាក​សរសៃ​ឱ្យ​បាន​ច្រើន​។
  • នៅ​សង​ខាង​ចង្កា​បង្ហាញ​ពី​សរីរាង្គ​ភេទ និង​តម្រង​នោម​។ វា​អាច​ទាក់​ទង​នឹង​ដំណើរ​មក​រដូវ​ ចំនួន​អ័រម៉ូន​មិន​ស្មើ​គ្នា​ ឬ​មក​ពី​តម្រង​នោម​ធ្វើ​ការ​ច្រើន​ជ្រុល​។

 

 

តើ​មិត្ត​អ្នក​អាន​ធ្លាប់​ជួប​បញ្ហា​ទាំង​នេះ​ដែរ​ឬ​ទេ​?  

ដោយ​៖ សុគន្ធី