រដូវ​ក្ដៅ​បែប​នេះ ​ពាក់​អាវ​ខាង​ក្នុង​បែប​ណា​ឲ្យសម​នឹង​​អាវ​ខោវប៊យ​ដៃ​វែង?

  • 2015-05-28 23:52:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដូវ​ក្ដៅ​បែប​នេះ បើ​ស្លៀក​ពាក់​ក្រាស់​ច្រើន​ជាន់ សុភាព​នារីៗ​ប្រាកដ​ជា​​មាន​អារម្មណ៍​ស្អុះស្អាប់។ បើ​​ស្ដើងពេក ក៏​ពិបាក ព្រោះ​អី​កំដៅ​ខ្លាំងដូច​រាល់​ថ្ងៃ អាច​កម្លោចស្បែក​ដដែល ​ពេល​ចេញ​ទៅ​ណា​ទៅ​ណី។ អ៊ីចឹង គួរ​ធ្វើ​ម៉េច​ទៅ?

 

ប្រិយមិត្ត​អាច​ពាក់​​​អាវ​ខោវប៊យ​មក​ជា​ជំនួយ​ពី​លើ​អាវ​ស្ដើង​របស់​អ្នក​។ ឯ​ការ​ជ្រើសរើស​ប្រភេទ​អាវ​ខាង​ក្នុង​ស្ដើង​យ៉ាង​ម៉េច​ឲ្យ​សម​នឹង​អាវ​ខោវប៊យ​ក្រៅនោះ សូម​តាម​ដាន​ខាង​ក្រោម៖

 

១. បើ​អ្នក​ពាក់​រ៉ូប​ប៉ាក់​ពណ៌​ស​ខ្លី​ត្រឹម​ជង្គង់ និង​ស្បែក​ជើង​ក​វែង​ស្រស់​ស្អាត​ម្យ៉ាង​ហើយ ​តែ​បើ​ថែម​អាវ​ខោវប៊យ​ដៃ​វែង​ពី​លើ​ទៀត​កាន់​តែ​ឡូយ។

 

២. ពេល​អ្នក​ប្រើ​រ៉ូប​ម៉ាកស៊ី ( Maxi) ពណ៌​ខ្មៅ​វែង

 

៣. វា​កាន់​តែស្អាត​ទាក់ទាញ​នៅ​ពេល​អ្នក​ពាក់​អាវ​ខោវប៊យ ជា​មួយ​ការ​បញ្ចូល​គ្នា​រវាង​អាវ​យឺត​ខ្សែ​តូច​ពណ៌​ស និង​សំពត់​ស៊្វែរេ ខ្លា​រខិន។ ឈុត​នេះ ​អ្នក​ក៏​អាច​ប្រើ​នៅ​ពេល​ទៅ​ធ្វើ​ការ​បាន​ដែរ។

 

 

៤. កុំ​ព្រួយ​បារម្ភ ​បើសិន​​អ្នក​​គិត​ថា​អាវ​ខោវប៊យ​នៅ​លើ​ខោ​ខោវប៊យ។ គ្រាន់​តែ​បន្ថែម​អាវ​យឺត​វាល​ក្លៀក​ពណ៌​ស​មួយ​ទៀត ជា​ការ​ស្រេច ព្រោះ​អាវ​យឺត​ពណ៌​ស​ស័ក្ដិសម​គ្រប់​ម៉ូដ​ទាំងអស់។

 

៥. ភាគ​ច្រើន ​អ្នក​មាន​អារម្មណ៍​ស្រលាញ់​ខ្លាំង​នៅ​ពេល​អ្នក​ពាក់​ឈុត​ពណ៌​ខ្មៅ បើ​អ្នក​បន្ថែម​អាវ​ខោវប៊យ​មួយ​ទៀត​ពី​លើ​កាន់​តែ​ឡូយ​ឥត​ខ្ចោះ​តែ​ម្ដង។

 

 

៦. ​សំពត់​ខ្លី ​អាវ​សារ៉ូ​ពណ៌​ស ព្រោះ​ឈុត​បែប​នេះ​អាច​លើក​សម្រស់​របស់​អ្នក​កាន់​តែ​ក្មេង​ជាង​វ័យ​បន្ថែម​មួយ​កម្រិត​​ទៀត។

 

 

៧. អាវ​ខោវប៊យ​ដៃ​វែង​កំពុង​ពេញ​និយម​យ៉ាង​ខ្លាំង ​បើ​អ្នក​ប្រើ​សំពត់​ផ្កា​ពណ៌​ផ្កាឈូក និង​អាវ​យឺត​ស។

 

 

៨.  អ្នក​នឹង​ទទួល​បាន​ភាព​ក្មេង​ជាង​វ័យ Cute Cute គួរ​ឲ្យ​ស្រលាញ់​បើ​អ្នក​ប្រើ​សំពត់​ខ្លី​លើ​ជង្គង់ ទីនុយ​នឹង​អាវ​យឺត​ពណ៌​ខ្មៅ​លេង​ស្ទីល​អាវ​ខោវប៊យ​គ្របពី​លើ​ស្មាកាន់​តែ​ឡូយ។

 

 

 

អត្ថបទ៖ សុខ​អូន

អត្ថបទពេញនិយម