ដឹងថា នាយ គ្រឿន ១ រឿង ស៊ីថ្លៃប៉ុន្មានអត់?
- 2015-05-28 22:39:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងថា នាយ គ្រឿន ១ រឿង ស៊ីថ្លៃប៉ុន្មានអត់?
ចន្លោះមិនឃើញ
តារាកំប្លែងល្បីឈ្មោះ នាយ គ្រឿន បានទម្លាយឱ្យដឹងថា ជាទូទៅនាយយកថ្លៃខ្លួនចំនួន ៤. ០០០ ដុល្លារអាមេរិក ក្នុងការសម្ដែង ១ រឿង។ តម្លៃនេះមិនគិតពីរយៈពេលថតឡើយ អាស្រ័យលើផលិតកម្ម។
នាយនិយាយថា៖" ពេលវេលាអត់ខ្វល់ថតមួយចប់ ។ ខ្ញុំប្រាប់គាត់ថា បងឯងថតយកល្អ បើគិតថាទទួលយកបានហើយ គឺតម្លៃប៉ុណ្ណឹង"។ អតីតជាងសំណង់ខាងលើបន្ថែមថា នេះជាតម្លៃថេរធ្លាប់យកពីផលិតកម្មនានាកន្លងមក ក្នុងនោះក៏មានផលិតកម្ម LD ផងដែរ ទោះបីជាមើលទៅហាក់មានភាពស្និទ្ធស្នាល នឹង គ្នាយ៉ាងណាក្ដី។ នាយបន្តថា ផលិតកម្មមួយនេះ ក៏បានផ្ដល់ប្រាក់លើកទឹកចិត្តបន្ថែម ចំពោះរឿងណារកចំណេញបានច្រើន។
តារាកំប្លែងមានប្រភពនៅខេត្តស្វាយរៀងក៏បានបង្ហើបឱ្យដឹងដែរថា នាយបានកំណត់តម្លៃ ៤.០០០ ដុល្លារអាមេរិកដូចគ្នាដែរ ចំពោះការថតរឿងថ្មីឱ្យផលិតកម្ម BKS មានចំណងជើងថា "ដៃគូកំចាត់ខ្មោច" ទើបក្រុងពាលីកាលពីម្សិលមិញ។ ចាងហ្វាងផលិតកម្មមានជំនឿថា វណ្ណកម្មលើកដំបូងអាចទទួលការគាំទ្រ ព្រោះតែវត្តមានរបស់នាយ គ្រឿន។
ប៉ុន្តែ តារាកំប្លែងស្ងួតនាយ គ្រឿន មិនទាន់ហ៊ានដាក់ក្ដីសង្ឃឹមទាំងស្រុងថា ទទួលបានជោគជ័យ ឬយ៉ាងណានោះទេចំពោះរឿងខ្មោចថ្មីនេះ ព្រោះចាប់ផ្ដើមថតនៅដើមខែមិថុនា។ ជាមួយគ្នានោះ នាយបញ្ជាក់ថា ការថតកុនជាប្រភពចំណូលមួយសំខាន់ក្នុងរដូវវស្សាក្រៅពីការងារនៅ CTN ខណៈអាជីពកាត់សក់តាមរោងការជាប្រភពចំណូលជិតម៉ឺនដុល្លារក្នុង១ខែត្រូវផ្អាក៕
អានអត្ថបទ៖ តារាខ្មែរទទួលបានពានម្នាក់ទៀតហើយ
អានអត្ថបទ៖ BKS ក្រុងពាលី រឿងដំបូងល្ងាចមិញ
អត្ថបទ៖ សំ ជំនាញ