កាមេរ៉ា iPhone បង្កប់មុខងារពិសេសអីចឹងបានថតរូបស្អាតម្ល៉ឹងៗ!
- 2015-06-03 19:16:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាមេរ៉ា iPhone បង្កប់មុខងារពិសេសអីចឹងបានថតរូបស្អាតម្ល៉ឹងៗ!
ចន្លោះមិនឃើញ
iPhoneគឺនៅតែទទួលបានការនិយមដោយសារតែកាមេរ៉ារបស់វាផ្ដិតយករូបភាពបានស្អាត និងច្បាស់ជាមួយនឹងទំហំកាមេរ៉ា៨ម៉េហ្គាភិចសែល។ ប៉ុន្តែនៅតែមានអ្នកប្រើប្រាស់មួយចំនួនមិនទាន់ស្គាល់ច្បាស់ពីសមត្ថភាពរបស់វានោះទេ។ ដូចនេះ Sabay នឹងលើកយកពីការប្រើប្រាស់ខ្លីៗរបស់កាមេរ៉ា iPhone នេះឲ្យប្រិយមិត្តបានស្វែងយល់កាន់តែច្បាស់៖
***ចំណាំ៖ មុខងារខាងក្រោមភាគច្រើនគឺមានតែនៅលើទូរសព្ទ iPhone 5s, iPhone 6 និង iPhone 6 Plus តែប៉ុណ្ណោះ។
ការគ្រប់គ្រង Exposure Exposureគឺជាមុខងារមួយដែលអាចឲ្យយើងគ្រប់កម្រិតពន្លឺនៃរូបភាពភ្លឺ ឬងងឹត ហើយដើម្បីធ្វើដូចនេះបាន គ្រាន់តែចុចលើទីតាំងនៃរូបភាពដែលអ្នកចង់ Focus រួចអូសចុះក្រោម ឬឡើងលើ នោះជាការស្រេច។
ចាប់យកផ្ទៃមុខ និង ចុចដើម្បី Focus នៅពេលដែលអ្នកផ្ដិតយករូបភាពផ្ទៃមុខមនុស្ស កាមេរ៉ារបស់ iPhoneនឹងធ្វើការចាប់យកផ្ទៃមុខនីមួយៗដោយមានផ្ទៃការ៉េពណ៌លឿងស្ថិតនៅជុំវិញផ្ទៃមុខទាំងនោះ។ ការចាប់យកផ្ទៃមុខនេះធ្វើឲ្យរូបភាពកាន់តែដិតជាងមុន។
ពេលចង់បានរូបភាពដែលស្អាតល្អ អ្នកគួរតែធ្វើការ Focus ដោយចុចលើទីតាំងមួយរបស់រូបភាពដើម្បីធ្វើការ Focus នោះអ្នកនឹងទទួលបានរូបភាព ដែលមានភាពព្រាលនៅកន្លែង Out of Focus ដូចជាកាមេរ៉ាអាជីព។
ពង្រីកបង្រួមរូបភាព ពង្រីកបង្រួមរូបភាពអាចធ្វើទៅបានដោយគ្រាន់តែធ្វើការច្បិចចេញ ឬចូលដោយម្រាមដៃពីរតែប៉ុណ្ណោះ។
ម៉ូដនៃការថតរូប កាមេរ៉ា iPhoneមានម៉ូដជាច្រើន ដែលមានមកស្រាប់ដោយមិនបាច់ប្រើកម្មវិធីជំនួយ។ ម៉ូដទាំងនេះអាចផ្លាស់ប្ដូរបានដោយគ្រាន់តែអូសទៅឆ្វេង ឬទៅស្ដាំ។ ម៉ូដនៃការថតរូបមានដូចតទៅ៖
Video៖ ជាមុខងារមួយសម្រាប់ថតវីដេអូ។ អ្នកអាចប្រើប្រាស់ភ្លើងពិលដែលមានស្រាប់ជាប់ទូរសព្ទនៅពេលថតទីងងឹត។ នៅពេលដែលអ្នកចុចថត វានឹងមានលោតប៊ូតុងពណ៌សមួយ ដែលស្ថិតនៅខាងឆ្វេងដៃ ដោយប៊ូតុងនោះអាចឲ្យយើងថតយករូបភាព ខណៈពេលដែលថតវីដេអូបាន។ Slo-Mo៖ អាចឲ្យអ្នកធ្វើការចាប់យកវីដេអូដែលមានសភាពយឺតៗ ក្នុងកម្រិត១២០ទៅ២៤០frameក្នុងមួយវិនាទី។ Time-Lapse៖ មុខងារធ្វើការចាប់យករូបភាពពីដំណាក់កាលមួយទៅដំណាក់មួយ ហើយបង្កើតទៅជាវីដេអូ។ វីដេអូនេះនឹងមានគុណភាពល្អប្រសិនបើយើងប្រើប្រាស់ជើងទម្រនៅពេលថត។ Burst Mode៖ វាគ្មានប៊ូតុងសម្រាប់មុខងារនេះទេ តែអ្នកអាចធ្វើការចុចឲ្យជាប់ដើម្បីផ្ដិតយករូបភាពបានច្រើនសន្លឹកក្នុងពេលវេលាដ៏ខ្លី។
***ត្រូវចាំ៖ អ្នកអាចថតរូបភាពបានដោយចុចប៊ូតុងដំឡើងសំឡេង ជាមួយនឹងកាសរបស់វាក៏បាន ហើយ Apple Watchក៏អាចបានដែរ។
ការថត HDR មុខងារនេះធ្វើការចាប់យក Exposure ៣ខុសគ្នាក្នុងរូបភាពតែមួយ រួចវាធ្វើការបញ្ចូលរូបភាពទាំងបីនោះចូលគ្នា។ សម្រាប់ iPhone 6 និង iPhone 6 Plus វាបង្កើតរូបភាពដោយប្រើប្រាស់ Sensorរបស់វា ជំនួសឲ្យការបញ្ចូលគ្នានូវ Exposureបី។
Filters រូបភាព Filters នេះអាចឲ្យអ្នកជ្រើសរើសម៉ូដនៃរូបភាពពិសេសចំនួន៩ប្រភេទ តាមដែលអ្នកពេញចិត្ត ឬក៏អ្នកអាចថតដោយមិនប្រើ Filtersរួចដាក់នៅពេលក្រោយក៏បាន។
មុខងារថតដោយ Auto iOSជំនាន់ក្រោយមានបន្ថែមមុខងារ Self-timers ដោយអាចថតរូបភាពដោយស្វ័យប្រវត្តិក្នុងរយៈពេល៣និង១០វិនាទី។
មុខងារកែរូបភាព
អ្នកអាចធ្វើការកែរូបភាពដោយចូលទៅកាន់កម្មវិធី Photos ដែលមានស្រាប់ ឬក៏ចុចផ្ទាំងតូចដែលមាននៅជិតប៊ូតុងថតរូបនៅក្នុងកាមេរ៉ា បន្ទាប់មកចុចលើប៊ូតុង Edit នោះអ្នកនឹងឃើញមាន Tool សម្រាប់កាត់រូបភាព ដាក់ Filters និងមុខងារដទៃទៀតដែលអ្នកអាចសាកល្បងបាន៕
ម៉េចដែរ មុខងារណាក្នុង iPhone របស់អ្នក ដែលប្រិយមិត្តអត់ដែលបានប្រើមកសោះទេ?
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ makeuseof