Falcao ​ស៊ុត​១​គ្រាប់​ ជាប់​កំណត់ត្រា ក្រោយ​ការ​ assist ពី​ Cuadrado​

  • 2015-06-07 17:36:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Radamel Falcao ​បាន​ស៊ុត​បញ្ចូល​ទី​១​គ្រាប់ បន្ទាប់​ពី​ Juan Cuadrado របស់​ក្រុម Chelsea ជា​អ្នក​ assist ឲ្យ​ ជួយ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​កូឡុំប៊ី យក​ឈ្នះ​លើ​កូស្តារីកា ១-០ ក្នុង​ការ​ប្រកួត​មិត្តភាព​កាល​ពី​យប់​មិញ និង​បាន​ជាប់​កំណត់ត្រា ​ក្លាយ​ជា​កីឡាករ​ស៊ុត​បញ្ចូល​ទី​​ច្រើន​ជាង​គេ​ នៅ​ក្រុម​ជម្រើស​ជាតិ។

 

 

កាល​ពី​យប់​ថ្ងៃ​សៅរ៍ ក្រុម​ជម្រើស​ជាតិ​​កូឡុំប៊ី បាន​បន្ត​ប្រកួត​មិត្តភាព​​ទល់​នឹង​កូស្តារីកា ដើម្បី​ត្រៀម​ប្រកួត​​ពាន​រង្វាន់​ Copa America។ អតីត​ខ្សែ​ប្រយុទ្ធ​របស់​ក្រុម​ Manchester United ដែល​ស៊ុត​ឲ្យ​​បិសាច​ក្រហម បាន​តែ​​៤​គ្រាប់ នៅ​ Premier League កាល​ពី​រដូវ​កាល​មុន​ (Falcao) ​ជា​អ្នក​រក​គ្រាប់​បាល់​បញ្ចូល​ទី​បាន​​សម្រេច​នៅ​នាទី​៤៧ បន្ទាប់​ពី​ខ្សែ​បម្រើ​ស្លាប Cuadrado ​របស់​ក្រុម​តោ​ខៀវ ជា​អ្នក​ assist ឲ្យ។

 

ជា​លទ្ធផល​បច្ចុប្បន្ន​ Falcao បាន​​ស៊ុត​ឲ្យ​ក្រុម​ជម្រើស​ជាតិ​កូឡុំប៊ី​សរុប ២៥​គ្រាប់​ ហើយ​ចំនួន​នេះ​មាន​ន័យ​ថា កីឡាករ​វ័យ​២៩​ឆ្នាំ គឺ​ជា​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​បង្អស់ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​​ក្រុម​​បាល់ទាត់​ជម្រើស​ជាតិ​កូឡុំប៊ី ដោយ​លើ Arnoldo Iguarán​ ​​​ចំនួន​១​គ្រាប់ (ស៊ុត​បាន​២៤​គ្រាប់)៕

 

 

 

 

 

 

សូម​ទស្សនា​វីដេអូ​ហាយ​ឡាយ​ខាង​ក្រោម៖

 

 

​​​​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ 101GreatsGoal