YG បក​ស្រាយ​ព័ត៌មាន​បែកបាក់​ក្រុម 2NE1

  • 2015-06-09 18:29:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម YG Entertainment បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​ទី​៦ ខែ​មិថុនា ដើម្បី​បក​ស្រាយ​ពី​ពាក្យ​ចចាមអារ៉ាម​និយាយ​ថា ក្រុម​ចម្រៀង​នារី 2NE1 នឹង​ត្រូវ​រំសាយ​ចោល។

 

“ខ្ញុំ​មិន​ដឹង​ថា​ពាក្យ​ចចាមអារ៉ាម​ទាំង​នេះ​មាន​ប្រភព​ពី​ណា​ទេ ប៉ុន្តែ​ដែល​ថា 2NE1 ត្រូវ​រំសាយ​​នោះ គឺ​មិន​មែន​ជា​ការ​ពិត​ទេ"។ អ្នក​នាំ​ពាក្យ​របស់​ផលិតកម្ម YG ម្នាក់​បាន​និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍។

 

 

ពាក្យ​ចចាមអារ៉ាម​អំពី​ការ​បែកបាក់​ក្រុម 2NE1 បាន​លេច​ឮ​តាំង​ពី​ឆ្នាំ​២០១៤ ប៉ុន្តែ​ព័ត៌មាន​នេះ​បាន​រើ​ឡើង​វិញ​ម្ដង​ទៀត​នា​​ក្នុង​ខែ​មិថុនា​នេះ បន្ទាប់​ពី​សារព័ត៌មាន​កូរ៉េ Chic News បាន​អះអាង​ថា​បុគ្គលិក​ផលិតកម្ម YG ម្នាក់​បាន​ផ្ដល់​ព័ត៌មាន​លម្អិត​ពី​ការ​រំសាយ​ក្រុម 2NE1។ របាយការណ៍​នោះ​បាន​និយាយ​ថា សមាជិក Dara នឹង​ទៅ​​ចាប់​អាជីព​សម្ដែង​វិញ ហើយ​​ CL នឹង​ក្លាយ​ជា​តារា​ចម្រៀង​ទោល​ក្នុង​ផលិតកម្ម​នៅ​អាមេរិក។ ចំណែក Park Bom និង Minzy គឺ​មិន​ត្រូវ​បាន​បញ្ជាក់​ក្នុង​របាយការណ៍​មួយ​នេះ​ឡើយ។

 

ឆ្លើយ​តប​នឹង​ព័ត៌មាន​នេះ ផលិតកម្ម YG បាន​និយាយ​ថា “ថ្វីបើ BOM កំពុង​ពិចារណា​ឡើង​វិញ​ពី​សកម្មភាព​របស់​នាង ហើយ​សមាជិក​ផ្សេង​ៗ​កំពុង​មមាញឹក​នឹង​សកម្មភាព​ជា​តារា​ទោល ប៉ុន្តែ​ក្រុម 2NE1 នឹង​ចេញ​បទ​ចម្រៀង​ថ្មី​ក្នុង​ឆ្នាំ​នេះ"។

 

រយៈ​ពេល​ជាង​មួយ​ឆ្នាំ​ហើយ ដែល​ក្រុម​ចម្រៀង 2NE1 បាន​ផ្អាក​សកម្មភាព​ទាំង​អស់​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង។ BOM បាន​​បាត់​មុខ​ក្រោយ​រង​ការ​ចោទ​ប្រកាន់​ពី​បទ​នាំ​ចូល​គ្រឿង​ញៀន​ខុស​ច្បាប់​កាល​ពី​ខែ​មិថុនា ឆ្នាំ​មុន។ អំឡុង​ពេល​នេះ 2NE1 បាន​ចេះ​សម្ដែង​ខ្លះ​ៗ​ក្នុង​ការ​ប្រគំ​តន្ត្រី​នៅ​ក្រៅ​ប្រទេស ហើយ​​ភាគ​ច្រើន​មាន​តែ​សមាជិក​តែ ៣រូប​ប៉ុណ្ណោះ​ដែល​បង្ហាញ​មុខ​ក្នុង​កម្មវិធី​ផ្លូវការ។ អាល់ប៊ុម​ចុង​ក្រោយ​របស់​ពួក​គេ គឺ​អាល់ប៊ុម "Crush” ដែល​ចេញ​កាល​ពី​ដើម​ឆ្នាំ ២០១៤ ៕​​

 

ចុចអាន៖១០សន្លឹក​ឈុត​ខ្លី​ពី Dara ក្រុម 2NE1 ស្អាតៗ​អីចឹង​អ្នក​ណា​មិន​ចង់​មើល?

 

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ kpopstarz ,ygunited