ស្ទង់​មតិ៖ប្រជាជន​អាមេរិក​១០​នាក់​ មាន​តែ​ម្នាក់​​ស្គាល់ Messi ​និង​ Ronaldo

  • 2015-06-11 13:15:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ Lionel Messi ​និង​ Cristiano Ronaldo ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​បុគ្គល​ល្បី​ល្បាញ​ជាង​គេ​ក្នុង​វិស័យ​បាល់ទាត់។ ប៉ុន្តែ​បើ​ងាក​ទៅ​មើល​នៅ​សហរដ្ឋអាមេរិក​​វិញ​ ពួកគេ​មិន​សូវ​មាន​ឈ្មោះ​ល្បីល្បាញ​នោះ​ទេ ដោយ​ក្នុង​ចំណោម​ប្រជាជន​១០​នាក់​មាន​តែ​ម្នាក់​ប៉ុណ្ណោះ​ ដែល​សួរ​ទៅ​ស្គាល់​ខ្សែ​ប្រយុទ្ធ​២​នាក់​នេះ។

 

 

ការ​ស្ទង់​មតិ​មួយ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ប្រជាជន​អាមេរិក​មួយ​ចំនួន​មិន​សូវ​ជា​ស្គាល់​កីឡាករ Messi ​និង Ronaldo ​ទេ ទោះ​ជា​កីឡាករ​២​រូប​នេះ​ល្បីល្បាញ​ពាសពេញ​ពិភព​លោក​យ៉ាង​ណា​ក៏​ដោយ។ ក្នុង​ការ​សាកសួរ​នោះ ខ្សែ​ប្រយុទ្ធ​ក្រុម Real Madrid ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​មាន​រូប​សង្ហា​ពិត​មែន តែ​មាន​តែ​បុរស​ម្នាក់​គត់​ដែល​ស្គាល់​រូប​គេ​ថា​ជា​កីឡាករ​បាល់ទាត់ ក្រៅពី​នោះ​មិន​ស្គាល់​នោះ​ទេ ហើយ​ថែម​ទាំង​មាន​នារី​ម្នាក់​គិត​ថា​កីឡាករ​វ័យ​៣០​ឆ្នាំ​រូប​នេះ​ជា​សមាជិក​ក្រុម One Direction ដែល​ចាកចេញ​ពី​ក្រុម​ទៀត​ផង។

 

ដោយ​ឡែក​បើ​ខ្សែ​ប្រយុទ្ធ​ក្រុម Barcelona ​វិញ ក៏​គេ​មិន​ស្គាល់​ច្បាស់​ថា​ជា​នរណា​ដែរ ពោល​គឺ​សួរ​មនុស្ស​១០​នាក់ មាន​តែ​ម្នាក់​គត់​ដែល​ស្គាល់​កីឡាករ​រូប​នេះ​ថា​លេង​នៅ​ក្លិប Barcelona ។ ក្រៅ​ពី​នេះ​គឺ​គិត​ថា​កីឡាករ​ជម្រើស​ជាតិ​អាហ្សង់ទីន​រូប​នេះ​ជា​បុគ្គល​ម្នាក់​ឈ្មោះ Lionel Liebowitz ​ឯ​ណា​ណោះ​វិញ។

 

ចំពោះ​លទ្ធផល​នៃ​ការ​ស្ទង់​មតិ​នេះ គឺ​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា​នៅ​អាមេរិក​ប្រជាជន​ភាគ​ច្រើន​មិន​សូវ​ជា​ខ្វល់​រឿង​បាល់ទាត់​នោះ​ទេ ទោះ​ជា​បច្ចុប្បន្ន​ក្នុង​ប្រទេស​នេះ​កំពុង​ព្យាយាម​ពង្រីក​វិស័យ​កីឡាបាល់ទាត់​ឱ្យ​ខ្លាំង​ដូច​នៅ​អឺរ៉ុប​ក៏​ដោយ។

 

សូម​បញ្ជាក់​ផង​ដែរ​ថា នៅ​សហរដ្ឋអាមេរិក​កីឡា​ដែល​ពេញ​និយម​ជាង​គេ​គឺ​ បាល់អោប​អាមេរិក (American football) លេខ​១ , បាល់​បោះ​លេខ​២ , ​កីឡា Baseball លេខ​៣​និង​កីឡា​បាល់ទាត់​លេខ​៤៕

 

ចុចអានSir Alex ​ថា​គ្មាន​នរណា​ល្អ​ជាង Ronaldo ​និង​ Messi ​ទេ

 

ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ mirror