ប្រេស៊ីលលត់អាហ្សង់ទីន ២-០ស្របពេលបារាំងនៅតែឈ្នះព័រទុយហ្គាល់ ២-១
- 2014-10-12 16:11:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រេស៊ីលលត់អាហ្សង់ទីន ២-០ស្របពេលបារាំងនៅតែឈ្នះព័រទុយហ្គាល់ ២-១
ចន្លោះមិនឃើញ
ការប្រកួតមិត្តភាពយប់មិញ ប្រេស៊ីលឈ្នះអាហ្សង់ទីន២-០លើកពាន Superclascico de las Americas នៅទឹកដីប្រទេសចិន ឯមាន់គកបារាំងវិញនៅតែរក្សាប្រវត្តិសាស្ត្រឈ្នះព័រទុយហ្គាល់២-១ដដែលនៅទឹកដីខ្លួនឯង។
២គ្រាប់របស់ប្រេស៊ីលរកបានដោយខ្សែប្រយុទ្ធ Diego Tardelli ទាំង២គ្រាប់នៅនាទីទី២៨និង៦៤ទោះគ្រប់គ្រងបាល់បានតែ៣៨%ក៏ដោយ។ ចំណែកខាងអាហ្សង់ទីនវិញមានឱកាសដែរតែធ្វើមិនសម្រេចនៅនាទីទី៤១ដោយ Lionel Messi ស៊ុតបាល់ពិន័យ១១ម៉ែត្រត្រូវអ្នកចាំទី ប្រេស៊ីល Jefferson សង្គ្រោះបាន។
ងាកទៅមើលខាងអឺរ៉ុបឯណោះវិញ បារាំងនៅតែរក្សាកំណត់ត្រាមិនដែលចាញ់ព័រទុយហ្គាល់ដដែល ពោលគឺឈ្នះក្នុងលទ្ធផល២-១។ Karim Benzema រកគ្រាប់បាល់នាំមុខឱ្យបារាំងតាំងពីនាទីទី៣មុនពេល Pogba រកបានមួយគ្រាប់ទៀតនៅនាទីទី៦៩ដោយមានការបញ្ចូលបាល់ពីខាង Benzema ដដែល។ ចំណែក១គ្រាប់របស់ព័រទុយហ្គាល់វិញរកបានដោយខ្សែប្រយុទ្ធ Ricardo Quaresma នៅនាទីទី៧៧ដោយបាល់ពិន័យ១១ម៉ែត្របន្ទាប់ពីដូរចូលជំនួស Cristiano Ronaldo។
សម្រាប់គូមិត្តភាពដទៃទៀត៖
សូមទស្សនាវីដេអូ
https://www.youtube.com/watch?v=UnAqK2odtOk
https://www.youtube.com/watch?v=OPTwZSXD1V8
ទាក់ទងបាល់ទាត់អន្តរជាតិសូមចុចត្រង់នេះ
ប្រែសម្រួល៖ សុខ មុន្នីរម្យ ប្រភព៖ soccerway