ខោទ្រនាប់ថ្មី ការពារសុខភាពផ្លូវភេទបុរសពីវិទ្យុសកម្ម
- 2015-06-15 22:33:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខោទ្រនាប់ថ្មី ការពារសុខភាពផ្លូវភេទបុរសពីវិទ្យុសកម្ម
ចន្លោះមិនឃើញ
ការដាក់ទូរសព្ទនៅក្នុងហោប៉ៅខោគឺអាចផ្ដល់ផលប៉ះពាល់អវិជ្ជមានយ៉ាងខ្លាំងចំពោះសុខភាពផ្លូវភេទរបស់បុរសដោយសារជាតិវិទ្យុសកម្ម។ ដោយសម្លឹងឃើញបញ្ហានេះ ទើបអ្នកស្រាវជ្រាវមួយក្រុមបានខិតខំរិះរកឧបករណ៍ដែលអាចជួយទប់ស្កាត់បញ្ហានេះបាន។
ក្រុមអ្នកស្រាវជ្រាវចំនួនបួនរូបបានរួមដៃគ្នាបង្កើតឡើងនូវខោទ្រនាប់មួយប្រភេទ ដែលមានឈ្មោះថា Kronjuwelen មានសមត្ថភាពអាចទប់ស្កាត់នូវជាតិវិទ្យុសកម្មបានដល់ទៅ៩៨ភាគរយ។ ខោទ្រនាប់នេះត្រូវបានផលិតឡើងអំពីសារធាតុប្រាក់ ២០ភាគរយ កប្បាស៦០ភាគរយ និង ២០ភាគរយទៀតធ្វើឡើងពីជាតិសរសៃ។ ខោទ្រនាប់ Kronjuwelen នឹងមានដាក់លក់ក្នុងតម្លៃចាប់ពី ៣៣ទៅ៤០ដុល្លារ។
ដើម្បីបញ្ចៀសបញ្ហាសុខភាពផ្លូវភេទអាចកើតមានឡើងដោយសារជាតិវិទ្យុសកម្ម ខោទ្រនាប់នេះអាចនឹងជាជម្រើសល្អសម្រាប់មនុស្សមួយចំនួន។
-ចុចអាន៖ វីដេអូ បកស្រាយពីការថតរឿង Titanic
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ digitaltrends