តារាម៉ូដែលចិន កែសម្ផស្សខ្លាំងពេក លទ្ធផលក្លាយជាបែបនេះ
- 2014-10-12 23:27:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាម៉ូដែលចិន កែសម្ផស្សខ្លាំងពេក លទ្ធផលក្លាយជាបែបនេះ
ចន្លោះមិនឃើញ
រូបភាពថ្មីៗរបស់តារាម៉ូដែលចិន Li Ying Zhi បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្ដាញអ៊ីនធឺណិត ក្រោយពីមុខមាត់ដ៏ស្រស់ស្អាតរបស់នាង ប្រែក្លាយជាជ្រីវជ្រួញមិនគួរឲ្យជឿ។
រូបថតមួយសន្លឹកនោះបានទាក់ទាញអ្នកលេងអ៊ីនធឺណិតជាច្រើននាក់ឲ្យចូលបញ្ចេញមតិ ចំពោះចង្ការបស់នាងដែលមើលទៅផ្អៀង និងស្នាមជ្រីវជ្រួញនៅលើផ្ទៃមុខ។
រូបភាពនេះគឺពិតជាខុសគ្នាឆ្ងាយពីរូបភាពរបស់នាងដែលគេធ្លាប់ឃើញក្នុងកម្មវិធីពិព័រណ៍ នៅទីក្រុង ប៉េកាំង កាលពីឆ្នាំ២០១២ ដែលកាលនោះនាងមើលទៅស្អាតគ្រប់កន្លែង។
ពាក់ព័ន្ធនឹងបញ្ហានេះសារព័ត៌មានចិន Ettoday បានអះអាងថា គឺដោយសារតែឥទ្ធិពលនៃការកែសម្ផស្យរបស់នាងអស់ប្រសិទ្ធភាពទើបក្លាយជាបែបនេះ។ ការវះកាត់កែសម្ផស្សធ្វើឲ្យនាងស្អាតបានតែមួយរយៈខ្លីប៉ុណ្ណោះ ប៉ុន្តែ២ឬ៣ឆ្នាំក្រោយ ឥទ្ធិពលអាក្រក់នឹងចាប់ផ្ដើមចេញមក។ ប្រភពនេះបានបញ្ជាក់ទៀតថា ការវះកាត់លើច្រមុះ លើចង្កា និងត្របកភ្នែក សុទ្ធតែជាការវះកាត់ដែលអាចប្រឈមនឹងលទ្ធផលបែបនេះ ៕
រូបភាពរបស់ Li Ying Zhi កាលពីឆ្នាំ២០១២៖
អានអត្ថបទ៖ តារា KPOP ៩ដួង ដែលមានឈ្មោះដូចខ្មែរ
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖ lollipop