តើ​គួរ​​ចរចា​ប្រាក់​ខែ​​​​បែប​ណា​ពេល​សម្ភាស​ការងារ?

  • 2015-06-23 16:07:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​​​ចរចា​ប្រាក់​ខែ​អំឡុង​​ពេល​សម្ភាស​ការងារ​​ ជា​រឿង​មួយ​ដែល​មនុស្ស​ភាគ​ច្រើន​គិត​ថា​ជា​ដំណាក់​កាល​មួយ​ដ៏​​ពិបាក។​​ ពួក​គេ​ពិបាក​សម្រេច​ចិត្ត​ថា​តើ​​​គួរ​និយាយ​យ៉ាង​ណា​ដើម្បី​ចរចា​ប្រាក់​ខែ​ឲ្យ​បាន​សម​ល្មម​នឹង​​ចំណេះ​ដឹង​​ និង​បទ​ពិសោធន៍​ដែល​ខ្លួន​មាន។ ខាង​ក្រោម​នេះ​គឺ​ជា​​គន្លឹះ​មួយ​ចំនួន​​គួរ​ពិចារណា​ពេល​ចរចា​ប្រាក់​ខែ​​​​៖

 

 

១. ឲ្យ​តម្លៃ​ខ្លួន​អ្នក​ទៅ​តាម​មុខ​តំណែង​​ប្រហាក់​ប្រហែល​​​​​

 

មាន​ន័យ​ថា​អ្នក​អាច​លើក​ឡើង​នូវ​តម្លៃ​ប្រាក់​ខែ​​ប្រហាក់​ប្រហែល​ទៅ​នឹង​ទីផ្សារ​បច្ចុប្បន្ន ពោល​គឺ​ដូច​ទៅ​នឹង​មនុស្ស​ដែល​ធ្វើ​ការ​ក្នុង​វិស័យ​​ឬ​ផ្នែក​​ដូច​គ្នា។ គួរ​ឲ្យ​តម្លៃ​ខ្លួន​អ្នក​ឲ្យ​ស្មើ​​​​ពួក​គេ​ ដោយ​ស្រប​ទៅ​តាម​ចំណេះ​ដឹង ជំនាញ ការ​សិក្សា​​ផង​ដែរ។

 

២. លើក​ឡើង​ពី​​ចំនួន​ប្រាក់​ខែ​​ច្រើន​ជាង​មុន

 

សម្រាប់​អ្នក​ធ្លាប់​ធ្វើ​ការងារ​ពី​មុន​ ពិត​ណាស់​​ដែល​ចង់​បាន​ប្រាក់​ខែ​បាន​ច្រើន​ជាង​មុន​ ដោយ​សារ​​ការ​អភិវឌ្ឍ​​ និង​តម្លៃ​ពី​ពេល​មុន​ខុស​ពី​បច្ចុប្បន្ន។​ ត្រង់​ចំណុច​នេះ​អ្នក​អាច​លើក​ឡើង​នូវ​ចំនួន​ប្រាក់​ខែ​ឲ្យ​បាន​ច្រើន​ជាង​មុន​ ពី​ព្រោះ​ថា​​មាន​ភាគ​តិច​ណាស់​ដែល​អ្នក​សម្ភាស​សួរ​អ្នក​អំពី​រឿង​ប្រាក់​ខែ​កាល​ពី​មុន។

 

៣. លើក​ពី​ហេតុ​ផល​មួយ​ចំនួន​ក្នុង​ការ​ចរចា

 

​​​​​​​​អ្នក​លើក​ពី​ហេតុ​ផល​​​មួយ​ចំនួន​អំឡុង​ពេល​ចរចា​រឿង​ប្រាក់​ខែ ដោយ​លើក​ពី​ហេតុ​ផល​ដែល​សម​ស្រប​ទៅ​នឹង​ស្ថាន​ភាព​ជាក់​ស្ដែង និង​ប្រាកដ​ថា​អ្នក​សក្ដិសម​នឹង​ទទួល​បាន​​ប្រាក់​បៀវត្ស​ដែល​អ្នក​ចង់​បាន​នោះ។

 

៤. លើក​ឡើង​ពី​អ្វី​ដែល​​អ្នក​អាច​ចរចា​បាន​​

 

ចំណុច​ចុង​ក្រោយ អ្នក​គួរ​​លើក​ឡើង​ពី​អ្វី​ដែល​អាច​ចរចា​ហើយ​វា​សក្ដិសម​សម្រាប់​អ្នក។ អ្នក​អាច​ស្នើ​សុំ​នូវ​ចំនួន​ទឹក​ប្រាក់​ណា​មួយ​ដែល​​កើត​ចេញ​ពី​ការ​​ជជែក​គ្នា​​ និង​ស្រុះ​ស្រួល​គ្នា៕

 

ចុច​អាន៖ តិកនិក​សរសេរ Cover Letter ឲ្យ​​គេ​ចាប់​អារម្មណ៍​ឆាប់​ហៅ​ទៅ​សម្ភាស

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ mashable

អត្ថបទថ្មី