បុរសចំណាស់ ជិះម៉ូតូ៩ខែ ឆ្លងពីចិនដល់កម្ពុជា និង៣ប្រទេសផ្សេងទៀត
- ព្រហស្បតិ៍, 25 មិថុនា 2015 23:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុរសចំណាស់ ជិះម៉ូតូ៩ខែ ឆ្លងពីចិនដល់កម្ពុជា និង៣ប្រទេសផ្សេងទៀត
ចន្លោះមិនឃើញ
មនុស្សចាស់ជាច្រើនចូលចិត្តចំណាយពេលវេលាចូលនិវត្តន៍នៅឯផ្ទះដើម្បីសម្រាក តែបុរសចំណាស់ជនជាតិចិនម្នាក់នេះវិញ បែរជារីករាយនឹងការជិះម៉ូតូក្នុងរយៈពេលដ៏យូរ លើចម្ងាយផ្លូវដ៏ឆ្ងាយទៅវិញ។
បុរសចំណាស់ឈ្មោះ Deng Zongquan វ័យ៦៧ឆ្នាំ បានធ្វើដំណើរដោយជិះម៉ូតូតែម្នាក់ឯងចេញពីខេត្ត Sichuan ដែលជាស្រុកកំណើត។ លោកចំណាយពេលសរុប៩ខែ ក្នុងចម្ងាយផ្លូវ ២៨៩ ៦៨២គីឡូម៉ែត្រ ទៅកាន់បណ្ដាប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍ មុននឹងត្រឡប់មកប្រទេសចិនវិញ។
ក្នុងការធ្វើដំណើរដោយម៉ូតូដែលមានតែតង់ ចង្ក្រាន និងខោអាវមួយចំនួនប៉ុណ្ណោះ។ លោកតា Deng បានជិះជាង២០០ គីឡូម៉ែត្រក្នុងមួយថ្ងៃ ដោយបានឆ្លងកាត់ និងឈប់សម្រាកតាមនៅខេត្ត Shaanxi ខេត្ត Ningxia ប្រទេសចិន និងបានទៅលេងនៅតាមផ្សារ និងថតរូបនៅប្រទេស ឡាវ ថៃ កម្ពុជា និងវៀតណាម។
នៅក្នុងការធ្វើដំណើរនេះលោករីករាយនឹងវប្បធម៌ផ្សេងៗគ្នា និងទទួលបានការកោតសរសើរពីអ្នកធ្វើដំណើរផ្សេងៗផងដែរ។ កន្លងមកលោកតា Deng ក៏ធ្លាប់បានធ្វើដំណើរដោយតាមម៉ូតូទៅកាន់ភាគខាងជើងប្រទេសចិន ដោយបានទៅលេងប្រទេសម៉ុងហ្គោលី និងទីក្រុង Vladivostok ប្រទេសរុស្សីផងដែរ៕
ប្រែសម្រួល៖ មាន រតនា ប្រភព៖ shanghaiist