៦យ៉ាង​​ពី​លុយ​ដុល្លារអាមេរិក ធ្លាប់ដឹងអត់?

  • 2014-09-12 22:23:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រដាស​ប្រាក់​ដុល្លារ​​អាមេរិក​ដែល​មនុស្ស​គ្រប់គ្នា​ស្រលាញ់​ចង់​បាន​​​កាន់​ឲ្យ​ណែនៗ​ពេញ​ដៃ​ មាន​រឿង​ពាក់ព័ន្ធ​មួយ​ចំនួន​ដែល​ប្រិយមិត្ត​អាច​​​​មិន​​ធ្លាប់​បាន​ដឹង។ ចំណុច​ទាំង​នោះ​រួម​មាន៖

១. ​ស្ត្រី​ដំបូង​ដែល​​លេច​មុខ​លើ​កាក់​របស់​អាមេរិក​​មិន​មែន​ជនជាតិ​អាមេរិក​​ទេ ​ប៉ុន្តែ​ជា​ម្ចាស់ក្សត្រី​អេស្ប៉ាញ​​ព្រះនាម​ Isabella ​​ដែល​ត្រូវ​គេ​បោះពុម្ព​លើ​កាក់​របស់​អាមេរិក​ក្នុង​ឆ្នាំ ១៨៩៣។

២. ​ប្រធានាធិបតី​ដែល​កំពុង​មាន​ជីវិត​មិន​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​បោះពុម្ព​រូប​លើ​ក្រដាស​ប្រាក់​ឡើយ។

 

៣. ​លោក​ Benjamin Franklin ​ជា​មនុស្ស​តែ​ម្នាក់ មិន​មែន​ជា​ប្រធានាធិបតី​អាមេរិក​ដែល​លេច​មុខ​លើ​ក្រដាស​ប្រាក់​ដុល្លារ​អាមេរិក។ ​រហូត​មក​ទល់​បច្ចុប្បន្ន​នេះ ​​រូប​បិតា​ស្ថាបនិក​សហរដ្ឋអាមេរិក​រូប​នេះ​​នៅ​មាន​នៅ​លើ​ក្រដាស​ប្រាក់ ១០០ដុល្លារ​ ​ដែល​ជា​ក្រដាស​ប្រាក់​ពេញ​និយម​ប្រើប្រាស់​បំផុត។

​៤. ​ក្រដាស​ប្រាក់​​ក្លែងក្លាយ​ ២០​ដុល្លារ​ ជា​ក្រដាស​ប្រាក់​ដែល​រក​ឃើញ​ច្រើន​បំផុត​ក្នុង​សហរដ្ឋ​អាមេរិក​ ខណៈ​នៅ​​ក្រៅ​ប្រទេស ​​ក្រដាស​ប្រាក់ ១០០ដុល្លារ​ក្លែងក្លាយ​​​មាន​​ចំនួន​ច្រើន​​ជាង​គេ។

៥. ​៩៥% ​នៃ​ក្រដាស​ប្រាក់​ដែល​បោះពុម្ព​ថ្មី​គឺ​ត្រូវ​បាន​យក​ទៅ​ប្ដូរ​ជំនួស​ក្រដាស​ដុល្លារ​ចាស់​ដែល​ត្រូវ​បាន​ប្រើប្រាស់​នៅ​ក្រៅ​ប្រទេស។ ​​ក្រដាស​ប្រាក់​ដុល្លារ​អាមេរិក​គឺ​ជា​រូបិយប័ណ្ណ​ដែល​មាន​ប្រជាប្រិយ​ភាព​​បំផុត​​លើ​ប្រតិបត្តិការ​សាច់ប្រាក់​ក្នុង​លោក។

 

៦. ​​ក្រដាស​ប្រាក់​ដុល្លារ​ដែល​អ្នក​ចាយ​រាល់​ថ្ងៃ​ជា​ប្រភព​នៃ​បាក់តេរី​ដ៏​​ធំ​មួយ។ តាម​ពិត​ទៅ​ក្រដាស​ប្រាក់​ផ្សេង​ក៏​ដូច​គ្នា​ដែរ​ តែ​ដុល្លារ​​ជា​រូបិយប័ណ្ណ​ដែល​មាន​ប្រជាប្រិយភាព​​បំផុត​​លើ​ប្រតិបត្តិការ​សាច់​ប្រាក់​ក្នុង​លោក​ ដូច្នេះ​កម្រិត​បាក់​តេ​រី​​មាន​ច្រើន​ជាង​គេ​។ ជាក់​ស្តែង​​ ការ​សិក្សា​ជា​ច្រើន​បាន​រក​ឃើញ​ថា​ក្រដាស​ប្រាក់ដុល្លារ​កាន់​តែ​ចាស់​កម្រិត​បាក់តេរី​ដែល​វា​មាន​ក៏​កាន់​តែ​ខ្ពស់​ដែរ។

ប្រភព៖ Business Insider

អត្ថបទថ្មី