Girls' Generation ប្រកាសវិលវិញតាមរយៈបទថ្មី ៣បទ ថតនៅថៃ
- 2015-06-30 17:56:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Girls' Generation ប្រកាសវិលវិញតាមរយៈបទថ្មី ៣បទ ថតនៅថៃ
ចន្លោះមិនឃើញ
ក្រោយបាត់មុខពីឆាកតន្ត្រីជាងមួយឆ្នាំកន្លះ ក្រុមចម្រៀងកូរ៉េ Girls' Generation បានប្រកាសត្រលប់មកវិញតាមរយៈបទចម្រៀងថ្មីមានចំណងជើងថា "PARTY” ដែលនឹងចេញនៅថ្ងៃទី៧ ខែកក្កដា ខាងមុខ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Allkpop ព្រឹកនេះ។
"PARTY” គឺជាបទចម្រៀងចង្វាក់ញាក់សប្បាយៗ សម្រាប់រដូវក្ដៅ ដែលវីដេអូសម្រាប់បទនេះ គឺត្រូវបានថតនៅប្រទេសថៃ។
ក្រោយពីចេញបទ "PARTY” Girls' Generation ដែលនៅសល់សមាជិកចំនួន ៨រូប នឹងចេញអាល់ប៊ុមពេញលេញដោយមានបទចម្រៀងសំខាន់ពីរបទទៀតគឺបទ "Lion Heart” និង "You Think”។ Girls' Generation នឹងចេញផ្សព្វផ្សាយបទចម្រៀងទាំង ៣បទនេះ ជាបន្តបន្ទាប់ ដែលមានន័យថាអ្នកគាំទ្រនឹងបានទស្សនាការសម្ដែងរបស់ពួកគេរហូតក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ៕
Grils' Generation ក្នុងថ្ងៃខួបកំណើតសមាជិក Seohyun កាលពីថ្ងៃទី២៨ ខែមិថុនា
ចុចអាន៖Girls’ Generation សិចស៊ីម្នាក់មួយស្ទីល ក្នុងទស្សនាវដ្ដី Celebrityចុចអាន៖១៥ឈុតមុនឡើងយន្តហោះពី YoonA អ្នកណាឃើញក៏សរសើរថាស្អាត
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖ allkpop