ឆ្កែ​ប៉ូលិស​ស្លាប់ ទទួល​ការ​គោរព​​ដូច​មនុស្ស

  • 2014-10-13 17:20:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបភាព​​ពី​​ការិយាល័យ​សន្តិសុខ​សាធារណៈ​នៅ​​ក្រុង Wuhan ប្រទេស​ចិន បាន​បង្ហាញ​ពី​ការ​គោរព​ចំពោះ​សាកសព​ឆ្កែ​ប៉ូលិស​មួយ​ក្បាល​ដែល​បាន​ស្លាប់​​ថ្មីៗ​នេះ មិន​ខុស​ពី​ការ​គោរព​ចំពោះ​មនុស្ស​ដែល​ស្លាប់​នោះ​ទេ។

 

 

សត្វ​ឆ្កែ​មួយ​ក្បាល​ដែល​ទទួល​ការ​គោរព​ខ្លាំង​នេះ បាន​ស្លាប់​កាល​ពី​ថ្ងៃ​៨ តុលា​កន្លង​ទៅ​ដោយ​សារ​ជំងឺ។ វា​បាន​កើត​នៅ​ក្នុង​ជំរំ​ឆ្កែ​ប៉ូលិស​ នៅ Nanchang កាល​ឆ្នាំ​២០០២ មុន​ក្លាយ​ជា​ឆ្កែ​ការពារ​សន្តិសុខ​សាធារណៈ​ពេល​ធំ​ដឹង​ក្ដី។

 

ដោយ​សារ​តែ​​បាន​រួម​ចំណែក​ជួយ​សង្គម​យ៉ាង​ច្រើន​ក្នុង​ពេល​បំពេញ​ការងារ​ជាមួយ​ប៉ូលិស ឆ្កែ​ដែល​មាន​ឈ្មោះ​ថា Wencai នេះ បាន​ទទួល​ការ​ចូល​រួម​រំលែក​ទុក្ខ​ជា​ច្រើន​ពី​សំណាក់​អ្នក​លេង​បណ្ដាញ​សង្គម​របស់​ចិន​ផង​ដែរ៕

 

 

ចុច​អាន​ព័ត៌មាន​ប្លែកៗ​ជា​ច្រើន​ទៀត

 

ប្រែ​សម្រួល៖ទ្រី រ៉ាវី

ប្រភព៖ shanghaiist

អត្ថបទថ្មី