MV សិចស៊ី​ថ្មី​ពី Girls' Generation ទើប​​ចេញ​យប់​មិញ​មាន​អ្នក​មើល​២លាន​នាក់​

  • 2015-07-08 16:06:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ចម្រៀង​នារី​ល្បី​កូរ៉េ Girls' Generation ឬ SNSD បាន​ត្រលប់​មក​វិញ​ហើយ​តាម​រយៈ​បទ​ចម្រៀង​ថ្មី​មាន​ចំណង​ជើង​ថា "Party"។​ ក្នុង​រយៈ​ពេល​ត្រឹម​តែ​មួយ​យប់​ វីដេអូ​ចម្រៀង​ដែល​ថត​នៅ​ប្រទេស​ថៃ​នេះ មាន​អ្នក​ចូល​ទស្សនា​ជាង ២លាន​នាក់។

 

 

មិន​​តែ​ប៉ុណ្ណោះ​បទ​ចម្រៀង​នេះ បាន​ក្លាយ​ជា​បទ​ចម្រៀង​លេខ​មួយ​លើ​តារាង​ចម្រៀង​ទាំង​អស់​នៅ​កូរ៉េ ដូច​ជា Mnet, Bugs, Olleh, Soribada, genie, Naver, និង monkey3។

 

នេះ​គឺ​ជា​ការ​វិល​ត្រលប់​លើក​ដំបូង​របស់​ក្រុម Girls' Generation បន្ទាប់​ពី​អាល់ប៊ុម​មុន "Mr. Mr.” បាន​ចេញ​តាំង​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៤។ សមាជិក​ទាំង​៨រូប​នឹង​ចាប់​ផ្ដើម​ឡើង​សម្ដែង ​ក៏​ដូច​ជា​ផ្សព្វផ្សាយ​បទ​ចម្រៀង​ថ្មី​នេះ ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​ផ្សេង​ៗ​ដូច​ជា Music Bank របស់​ទូរទស្សន៍ KBS, “Music Core” របស់​ទូរទស្សន៍ MBC និង "Inkigayo” របស់​ទូរទស្សន៍ SBS ចាប់​ពី​សប្ដាហ៍​នេះ។

 

ចង់​ដឹង​ Girls' Generation មាន​ស្ទីល​អ្វី​ប្លែក សូម​ទស្សនា​វីដេអូ​បទ "Party” ខាង​ក្រោម​នេះ​តែ​ម្ដង៖

 

មើល​ហើយ ពេញចិត្ត​ស្ទីល​របស់​សមាជិក​មួយ​ណា​ជាង​គេ?

ចុចអាន៖YoonA ជា​តារា​ KPOP តែ​ម្នាក់​​គត់​ដែល​មាន​សម្រស់​ស្អាត​​ទាំង​ក្នុង​និង​ក្រៅ​សិល្បៈ

ចុចអាន៖Girls’ Generation ​ល្បី​​ក្នុង​វិថី​សិល្បៈ​ ​ចុះ​​​ពួកគេ​មាន​ការសិក្សា​កម្រិត​ណា​ដែរ?

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ soompi
អត្ថបទថ្មី