ឪពុក ព្រះកាយច័ន្ទ ៖ចង់ឲ្យតែកូនមានប្ដីឆាប់ៗ!
- 2015-07-09 20:28:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឪពុក ព្រះកាយច័ន្ទ ៖ចង់ឲ្យតែកូនមានប្ដីឆាប់ៗ!
ចន្លោះមិនឃើញ
"ក្នុងនាមជាឪពុកម្នាក់ខ្ញុំពិតជាចង់ឲ្យកូនរកបានបុរសល្អម្នាក់ដែលអាចឲ្យ ព្រះកាយច័ន្ទ ពឹងពាក់ទៅថ្ងៃអនាគតបាន ហើយខ្ញុំពិតជាចង់ឲ្យនាងរៀបការឆាប់ៗនេះណាស់។" លោកឪពុក ពៅ ច័ន្ទតារា បាននិយាយប្រាប់ Sabay។
រាល់ថ្ងៃនេះមិនខ្វះទេអ្នកតាមស្រលាញ់កូនស្រីនេះ តែអ្នកទាំងអស់នោះមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលអាចឲ្យនាងផ្ញើវាសនាបាន។ លោកបានប្រាប់បន្តទៀតថាមនុស្សប្រុសទាំងនោះភាគច្រើនជាអ្នកមានមុខមាត់ មាសប្រាក់មែន តែមិនមែនមានខ្លួនមួយទេ គឺជាបុរសដែលមានប្រពន្ធកូន ហើយនៅតែព្យាយាមមកទាក់ទងកូនស្រីលោកទៀត។
ចំពោះសារព័ត៌មានមួយចំនួនដែលធ្លាប់បានចុះផ្សាយថាតារាសម្ដែង និងបង្ហាញម៉ូដខាងលើថាមានសង្សារអញ្ចេះអញ្ចុះត្រូវបានលោក តារា បដិសេធថា៖ "កុំថាឡើយមិត្តប្រុស សូម្បីតែមិត្តស្រីនឹងក៏កូនខ្ញុំគ្មានដែរ ព្រោះគ្មានពេលគ្រប់គ្រាន់ដើម្បីគិតគូរពីវាទេ"។
"ម៉ាថ្ងៃៗ ព្រះកាយច័ន្ទ ចេញពីផ្ទះទៅធ្វើការ ចេញពីធ្វើការមកផ្ទះវិញចឹងមានពេលឯណាទៅ ហើយសំខាន់គឺទៅណាក៏មានខ្ញុំទៅគ្រប់ជំហានដែរ។ បើទោះជាមានវត្តមានទៅជាមួយក៏ដោយ តែខ្ញុំមិនដែលបិទសិទ្ធិកូនទេ គេចង់ធ្វើអ្វីតាមចិត្តគេ។ ណាមួយចរឹកកូនពីធម្មជាតិរបស់កូននឹងផងអត់ចូលចិត្តអ៊ូអរទេ តែបើទោះជាទៅក្លិបអីនឹងក៏ជាលក្ខណៈការងារដែរ។"
លោកបានបញ្ជាក់ចុងក្រោយយ៉ាងខ្លីថា "មិនកំណត់ពេលវេលាទេ ឲ្យតែមានបុរសល្អមានការងារត្រឹមត្រូវគឺឆាប់ៗនេះក៏បានដែរ"៕
អត្ថបទ៖ទ្រី រ៉ាវី