​៥​យ៉ាង​គួរ​ដឹង​​ពេល​​នាំ​ដៃគូ​ឡើង​គ្រែ​លើក​ដំបូង

  • 2015-07-10 16:14:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​ជីវិត​ផ្លូវ​ភេទ​ប្រាកដ​ជា​គ្មាន​នរណា​អាច​ជៀស​រួច​ឡើយ​នៅ​ពេល​ពេញ​វ័យ ប៉ុន្តែ​ការ​ឆ្លង​កាត់​ជា​លើក​ដំបូង​ អាច​មាន​ការ​ភ័យ​ព្រួយ ឬ​ខ្មាស​អៀន​ខ្លះ​សម្រាប់​ដៃ​គូ​ទាំង​សង​ខាង។​ ដូច​នេះ​ដើម្បី​បំបាត់​​​ភាព​ភ័យ​អរ ឬ​ស្រពិចស្រពិល​​​ក្នុង​ជីវិត​លើ​គ្រែ​លើក​ទី​មួយ អ្នក​និង​ដៃ​គូ​​គួរ​ស្វែងយល់​ពី​​​ចំណុច​ទាំង​នេះ​​​​ជាមុន​សិន៖

 

​១. ការពារ​​សុវត្ថិភាព

 

 

សុវត្ថិភាព​ជា​ចម្បង​សម្រាប់​ដៃ​គូ​ដែល​មិន​មែន​ជា​ប្ដី​ប្រពន្ធ​ស្មោះ​ស្ម័គ្រ​មួយ​ទល់​នឹង​មួយ ដូច​នេះ​ការ​ប្រើ​ប្រាស់​ស្រោម​អនាម័យ ជា​រឿង​ចាំ​បាច់​បំផុត​ដែល​ត្រូវ​ធ្វើ ​មិន​គួរ​រំលង​ឡើយ ព្រោះ​អនាគត​នៅ​វែង​ឆ្ងាយ។

 

២. សួរ​ទៅ​កាន់​​​ដៃ​គូ​នូវ​អ្វី​ដែល​គេ​ចង់​បាន​

 

អ្នក​អាច​​​មាន​ភាព​ស្រពិចស្រពិល​ថា​មិន​ដឹង​ធ្វើ​យ៉ាង​ណា​សម្រាប់​ប្រតិបត្តិការ​លើក​ទី​មួយ មិន​ដឹង​ធ្វើ​យ៉ាង​ណា​ឲ្យ​គេ​ពេញ​ចិត្ត ដូច​នេះ​​គួរ​​សួរ​ទៅ​កាន់​ដៃ​គូ​នូវ​អ្វី​​ដែល​គេ​ចង់​បាន​​។ កុំ​មាន​ការ​ខ្មាស​អៀន​អី ​ធ្វើ​បែប​នេះ​អាច​ជួយ​ឲ្យ​ដៃ​គូ​ទាំង​សង​ខាង​ប្រតិបត្តិការ​បាន​ល្អ និង​ឡើង​ដល់​ឋានសួគ៌​ទាំង​អស់​គ្នា។​

 

៣. បបោស​អង្អែល​ដើម្បី​បំបាត់​ការ​ឈឺ​ចាប់​​

 

 

សម្រាប់​ការ​រួម​ភេទ​ជា​លើក​ដំបូង​​ ​ប្រាកដ​ជា​មាន​ភាព​ឈឺ​ចាប់​ខ្លះ​ៗ​លើ​ប្រដាប់​ភេទ​របស់​​ភាគី​ទាំង​សង​ខាង​ ប៉ុន្តែ​កុំ​ភ័យ​ព្រួយ​​អី ព្រោះ​​​នេះ​ជា​រឿង​​​​ធម្មតា​​ទេ ពេល​ប្រើ​ប្រាស់​របស់​ថ្មី​លើក​ទី​មួយ​ប្រាកដ​ជា​ពិបាក។ អំឡុង​ពេល​ប្រតិបត្តិ​ការ​លើក​ដំបូង​​​អ្នក​គួរ​​​បបោស​អង្អែល ផ្ដល់​ស្នាម​ថើប​ដ៏​ទន់​ភ្លន់​ទៅ​ដៃគូ​ ដើម្បី​បន្លប់​ភាព​ឈឺ​ចាប់​បាន​ខ្លះ។

 

​៤. ត្រូវ​ផ្ដល់​អនុស្សាវរីយ​ដ៏​ផ្អែម​ល្ហែម​ដល់​ដៃ​គូ

 

ទោះ​បី​មាន​អារម្មណ៍​ពុះ​កញ្ជ្រោល​យ៉ាង​ណា​ក៏​មិន​ត្រូវ​សម្រុក​ពេញ​ទំហឹង​ដែរ ព្រោះ​វា​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ភាគី​ម្ខាង​ទៀត​ឈឺ​ចាប់​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ធ្វើ​ឲ្យ​គេ​អស់​អារម្មណ៍ លែង​នឹក​នា​អនុស្សាវរីយ៍​ដ៏​ផ្អែម​ល្ហែម​លើក​ដំបូង​ទៀត​ផង។ ប្រតិបត្តិការ​តាម​សម្រួល​ដោយ​​មន្ត​ស្នេហ៍​ពិតៗ ដោយ​ក្ដី​ស្រលាញ់​ចេញ​ពី​ចិត្ត ដើម្បី​បន្សល់​ទុក​ការ​ចង​ចាំ​ដ៏​ល្អ​មួយ​សម្រាប់​ដៃគូ​ទាំង​សង​ខាង។ ​​​ ​​​​​​​​៥. លើក​ទឹក​ចិត្ត​ខ្លួន​ឯង​​និង​ដៃ​គូ

 

 

ដំបូង​ប្រាកដ​ជា​មាន​ការ​ឆ្គាំឆ្គង​​ខ្លះ​ហើយ តែ​​ភាគី​ទាំង​ពីរ​​គួរ​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​​ទៅ​មក ​ព្រោះ​ថា​នេះ​ជា​​​បទពិសោធន៍​សម្រាប់​ជីវិត​ផ្លូវ​ភេទ​លើក​ទី​មួយ៕​

ចុចអាន៖  អ្នកវិទ្យាសាស្ត្រ លាត​ត្រដាង​ក្បាច់​រួម​ភេទ​គ្រោះ​ថ្នាក់​ដល់​ប្រុសៗ

ចុចអាន៖ គុណសម្បត្តិ ​​និង​​គុណវិបត្តិ ដែល​​អ្នក​​ចូល​ចិត្ត​​សម្រេច​កាម​ គួរ​​​យល់​​ដឹង​

ចុចអាន៖  អ្នក​ជំនាញ​បង្ហើប​​​​​​តិចនិក​​​​​​​ឡើង​គ្រែ​​​​​​ឲ្យ​​​ត្រូវ​ក្បួន​​នៅ​​​​រាត្រី​ទឹក​ឃ្មុំ

 

​ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ Thehealthsite, Cosmopolitan