ពូជ​ឆ្មា​៥​ប្រភេទ​ដែល​មាន​តម្លៃ​ថ្លៃ​​បំផុត​​​ក្នុង​លោក​

  • 2015-07-15 13:12:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្មា​ជា​សត្វ​ចិញ្ចឹម​ដ៏​​គួរ​ឲ្យ​ស្រលាញ់​​មួយ​ប្រភេទ​ដែល​ចូល​ចិត្ត​ប្រឡែង​លេង​ជាមួយ​ម្ចាស់។ ​​ដោយ​សារ​តែ​ភាព​គួរ​ឲ្យ​ស្រលាញ់​របស់​វា​​ បាន​ធ្វើ​ឲ្យ​ឆ្មា​ខ្លះ​មាន​តម្លៃ​ថ្លៃ​នៅ​លើ​ទីផ្សា​សត្វ​ចិញ្ចឹម ដែល​មាន​ខ្លះ​ថ្លៃ​ហួស​ការ​ស្មាន​ក៏​មាន។ ជាក់​ស្ដែង​ដូច​ពូជ​ឆ្មា​៥ប្រភេទ​ខាង​ក្រោម​នេះ​ជា​ដើម៖ ​​​

១. ឆ្មា​ពូជ ​Ashera

 

ឆ្មា​មួយ​ប្រភេទ​នេះ​គឺ​មាន​តម្លៃ​ខ្ពស់​​ ដោយ​វា​ជា​ពូជ​ឆ្មា​កូន​កាត់​ ដែល​បង្កាត់​ពូជ​ដោយ​ក្រុមហ៊ុន​ជីវ​បច្ចេកវិទ្យា។ វា​មាន​តម្លៃ​ដល់​ទៅ​២៧៩៥០​ដុល្លារឯណោះ។

 

២. ឆ្មា​ពូជ​ Savannah

 

​​Savannah ពូជ​ឆ្មា​កូន​កាត់ ​​រវាង​ឆ្មា​​ព្រៃ​អាហ្វ្រិក​ Serval ​និង​​ឆ្មា​ស្រុក។ វា​មាន​រោម​ និង​​រាង​រៅ​ដូច​​ខ្លា​រខិន។ តម្លៃ​របស់​វា​គឺ​ចាប់​ពី​១៥០០០​ដុល្លារ​ដល់​៣៥០០០​ដុល្លារ។

 

៣. ឆ្មា​ពូជ Bengal

 

ឆ្មា ​Bengal មាន​ប្រភព​ដើម​មក​ពី​សហរដ្ឋអាមេរិក។ វា​​​ជា​ឆ្មា​កាត់​ពពួក​ឆ្មា​ព្រៃ ដែល​ចូល​ចិត្ត​ប្រឡែង​លេង​ច្រើន។ វា​តម្លៃ​ចាប់​ពី​១០០០​ដុល្លារ​ទៅ​ដល់​១០០០០ដុល្លារ។

 

៤. ឆ្មា​ពូជ​ Persian ​​

 

Persian ជា​ពូជ​ឆ្មា​រោម​វែង​ដែល​មាន​ប្រភព​ដើម​មក​ពី​ប្រទេស​អ៊ីរ៉ង់​។ តម្លៃ​របស់​វា​គឺ​​អាស្រ័យ​លើ​ពណ៌​ និង​មាឌ​របស់​វា​ ដែល​មាន​ចាប់​ពី​១០០០​ដុល្លារ​ដល់​៦០០០​ដុល្លារ។

 

៥. ឆ្មា​ពូជ ​​Peterbald

 

ពូជ​សត្វ​ឆ្មា​​​​​​ពុំ​សូវ​មាន​រោម​នេះ​មាន​ប្រភព​មក​ពី​ប្រទេស​រុស្ស៊ី​ ដែល​មាន​តម្លៃ​ចាប់​​​ពី​១០០០​ដុល្លារ​​ទៅ​ដល់​៥០០០​ដុល្លារ។ ឆ្មា​មួយ​ប្រភេទ​នេះ​​​ក៏​តម្រូវ​ឲ្យ​មាន​​​ចំណាយ​​​​លើ​ការ​​ថែ​ទាំ​​​ខ្ពស់​​​ផង​ដែរ​៕

 

ចុច​អាន៖ មើល​សុនខ និង​ឆ្មា​ងោកៗ អស់​សំណើច​ទាំង​ព្រលឹម

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ bornrich

​​​​​​​​