របស់​១០​យ៉ាង នារី​ៗ​គួរ​មាន​តាម​ខ្លួន​​ក្នុង​រដូវ​ភ្លៀង

  • 2015-07-16 18:06:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចូល​ដល់​រដូវ​ភ្លៀង​ ប្រិយមិត្ត​ប្រហែល​ជា​មាន​បញ្ហា​ខ្លះ​ៗ ជា​ពិសេស​អ្នក​ដែល​ត្រូវ​ចេញ​ទៅ​ខាង​ក្រៅ​ញឹកញាប់។ ប៉ុន្តែ​កុំ​បារម្ភ របស់​១០​យ៉ាង​ខាង​ក្រោម​នេះ នឹង​អាច​ផ្ដល់​ឲ្យ​អ្នក​ទាំង​​សុវត្ថិភាព ទំនុក​ចិត្ត និង​ភាព​ស្រស់​ស្អាត សម្រាប់​រដូវ​ភ្លៀង​នេះ៖

 

១. ឆត្រ

ឆត្រ​គឺ​ជា​សម្ភារៈ​ការពារ​ភ្លៀង​បាន​ល្អ​បំផុត សម្រាប់​អ្នក​ថ្មើរ​ជើង។ មិន​ត្រឹម​អាច​ការពារ​ភ្លៀង​នោះ​ទេ ការ​បាំង​ឆត្រ​ក៏​បង្កើន​ភាព​ទាក់ទាញ​មួយ​កម្រិត​ដែរ​សម្រាប់​នារី​ៗ។

២. អាវ​ភ្លៀង

សម្ភារៈ​ចាំ​បាច់​មួយ​ទៀត​នោះ​គឺ​អាវ​ភ្លៀង​នេះ​ហើយ។ អ្នក​គួរ​ដាក់​វា​តាម​កាបូប ឬ​កែប​ម៉ូតូ​ដើម្បី​ការពារ​កុំ​អាវ​ខោ​អាវ​ទទឹក​ ពេល​ចេញ​ដំណើរ​តាម​ផ្លូវ។

 

 

៣. ខោ​ខ្លី

រដូវ​ភ្លៀង​ បើ​អ្នក​ស្លៀក​ខោ​វែង ឬ​សំពត់​វែង​ វា​នឹង​ងាយ​ប្រឡាក់​ មិន​ថា​អ្នក​ដើរ ឬ​ជិះ​ម៉ូតូ។ ដូច្នេះ​ខោ​ខ្លី​ៗ​គឺ​ជា​ជម្រើស​ល្អ ប្រសិន​បើ​អ្នក​មិន​ចង់​លំបាក​ច្រើន​នៅ​ពេល​បោក​គក់។

 

 

៤. អាវ​ដៃ​វែង

ក្នុង​រដូវ​ភ្លៀង នារី​គួរ​មាន​​អាវ​ដៃ​វែង​ពាក់​ជាប់​នឹង​ខ្លួន។ ធ្វើ​បែប​នេះ​អាច​​ការពារ​ខ្លួន​​អ្នក​ពី​អាកាសធាតុ​ត្រជាក់​​ដែល​ងាយ​បង្ក​ជា​ជំងឺ​ផ្ដាសាយ។​​​

 

 

៥. កន្សែង​រុំ​ក

កន្សែង​រុំ​ក ក៏​ជា​របស់​សំខាន់​មួយ​ដែរ​ ដែល​អាច​ការពារ​ខ្លួន​អ្នក​ពី​អាកាសធាតុ​ត្រជាក់ និង​ផ្ដាសាយ។ ម្យ៉ាង​ទៀត​ វា​ក៏​ជា​ការ​លេង​ម៉ូដ​ទាក់ទាញ សក្ដិសម​នឹង​រដូវ​កាល​ផង​ដែរ។

 

 

៦. ស្បែក​ជើង​ជ័រ

ប្រសិន​បើ​អ្នក​ចង់​ធ្វើ​ដំណើរ​កាត់​ភ្លៀង ឬ​ផ្លូវ​ទទឹក​ ដោយ​មិន​ចាំ​បាច់​ព្រួយ​បារម្ភ​ពី​ការ​សើម​ ឬ​ខូច​ស្បែក​ជើង អ្នក​គួរ​ជ្រើសរើស​ស្បែក​ជើង​ជ័រ។ បច្ចុប្បន្ន​ស្បែក​ជើង​ប្រភេទ​នេះ​មាន​ម៉ូដ​សម្បូរ​បែប​ ដែល​អ្នក​អាច​ជ្រើសរើស​មក​ពាក់ និង​មាន​ភាព​ទាក់ទាញ​មិន​ចាញ់​ស្បែក​ជើង​ថ្លៃ​ៗ​នោះ​ទេ។

 

 

៧. ស្បែក​ជើង​ក​វែង

សម្រាប់​ថ្ងៃ​ណា​ដែល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ រហូត​ដល់​លិច​ផ្លូវ ប្រាកដ​ជា​គ្មាន​ស្បែក​ជើង​ណា​ល្អ​ជាង​ស្បែក​ជើង​ក​វែង​នោះ​ឡើយ ព្រោះ​វា​នឹង​អាច​ការពារ​ជើង​របស់​អ្នក​ពី​ទឹក​កខ្វក់។

 

 

៨. កាបូប​មិន​ជ្រាប​ទឹក

កាបូប​ជា​របស់​សំខាន់​ដែល​នារី​ច្រើន​យក​តាម​ខ្លួន ដូច្នេះ​ក្នុង​រដូវ​ភ្លៀង​អ្នក​គួរ​ជ្រើសរើស​កាបូប​ណា​ដែល​មិន​ជ្រាប​ទឹក ទុក​គ្រាន់​​ដាក់​របស់​របរ​ ក៏​ដូច​ជា​ទូរសព្ទ​ដៃ​កុំ​ឲ្យ​ត្រូវ​ភ្លៀង។

 

៩. គ្រឿង​សម្អាង​​មិន​ជ្រាប​ទឹក

នារ​រដូវ​ភ្លៀង អ្នក​គួរ​ជ្រើសរើស​គ្រឿង​សម្អាង​ណា​ដែល​ធន់​នឹង​ទឹក ដើម្បី​ការពារ​កុំ​ឲ្យ​មាន​ស្នាម​ប្រឡាក់​ប្រតេកប្រតាក។​

 

 

១០.កន្សែង​ដៃ

នៅ​ពេល​មុខ​និង​ខ្លួន​អ្នក​សើម​ទទឹក​ដោយ​សារ​ភ្លៀង អ្នក​ប្រាកដ​ជា​ត្រូវ​ការ​របស់​ម្យ៉ាង​ដើម្បី​ជូត​ឲ្យ​ស្ងួត។ ដូច្នេះ​អ្នក​គួរ​មាន​កន្សែង​ដៃ​តូច​មួយ​តាម​ខ្លួន ដើម្បី​ងាយ​យក​មក​ប្រើ​ឲ្យ​បាន​ទាន់​ចិត្ត ៕

 

 

ប្រិយមិត្ត​មាន​យោបល់​អ្វី​បន្ថែម​ពី​នេះ​ទេ?

 

ចុចអាន៖ស្បែក​ជើង​កីឡា​ម៉ូដ​ថ្មី​ៗ ពី​ Brand ល្បី​ៗ​ ពេញ​និយម​សម្រាប់​បុរស

ចុចអាន៖ងាយ​ៗ​ច្នៃ​ក្រចក​ម៉ូដ​ស្រស់​ស្អាត​ប្លែក​ៗ​ដោយ​ខ្លួន​ឯង

 

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ newtimes

អត្ថបទថ្មី