ប៉ុន្មាន​ចំណុច​នេះ​មែន​ទេ​ដែល​ជា​ការ​ចងចាំ​នៃ​ស្នេហ៍​គ្រា​ដំបូង?

  • 2015-07-18 17:01:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​គ្រប់​គ្នា​តែងតែ​មាន​ស្នេហ៍​គ្រា​ដំបូង​ជា​និច្ច ទោះ​ជា​ម្នាក់​នោះ​ចេះ​មាន​ស្នេហា​តាំង​ពី​ពេល​ណា​មក​ក៏​ដោយ។ អ្វី​ដែល​កាន់​តែ​ពិសេស​ទៀត​នោះ ស្នេហ៍​គ្រា​ដំបូង​នេះ​ហើយ​ដែល​ជា​ពេល​វេលា​ដ៏​គួរ​ឱ្យ​ចង់​ចាំ​បំផុត ត្បិត​តែ​ពេល​ខ្លះ​ មិន​សម​បំណង​យ៉ាង​ណា​ក៏​ដោយ។

 

ខាង​ក្រោម​នេះ​ជា​ចំណុច​ខ្លះ​ៗ ដែល​មនុស្ស​ភាគ​ច្រើន​តែងតែ​ចងចាំ​ចំពោះ​ស្នេហ៍​គ្រា​ដំបូង​របស់​ពួកគេ៖

 

១.ស្នាម​ថើប​ដំបូង

 

 

 

មនុស្ស​គ្រប់រូប​ភាគច្រើន​ គឺ​មិន​អាច​បំភ្លេច​ស្នាម​ថើប​ដំបូង​របស់​ពួកគេ​បាន​ឡើយ ព្រោះ​ជា​ការ​ចាប់ផ្ដើម​ដោយ​ភាព​បរិសុទ្ធ​ចេញ​ពី​បេះដូង​ពិតៗ។ ទោះ​ជា​ពេល​នេះ​អ្នក​មាន​សង្សារ​ផ្សេង​ក៏​ដោយ តែ​ពេល​ទៅ​ដល់កន្លែង​ថើប​លើក​ទី​មួយ​នោះ អ្នក​ប្រាកដ​ជា​លួច​ញញឹម​ម្នាក់ឯង​មិន​ខាន។

 

២.ស្នាមញញឹម​របស់​គេ

 

 

 

ក្នុង​ដំណាក់កាល​ស្គាល់​គ្នា​ជា​លើក​ដំបូង​ពិត​ណាស់ អ្វី​ៗ​ពិតជា​មើល​ទៅ​មាន​សុភមង្គល​ណាស់។ ពេល​នោះ​ហើយ​អ្នក​តែង​នៅ​ក្បែរ​គ្នា និយាយ​រឿង​កំប្លែង ឬ រឿង​អ្វី​ផ្សេង​ៗ​ទៀត ហើយ​នោះ​គឺជា​ស្នាមញញឹម​នៃ​ស្នេហា​គ្រា​ដំបូង​ដ៏​មាន​ន័យ​បំផុត​ដែរ។ នេះ​ជា​រឿង​មួយ​ដ៏​សំខាន់​បំផុត​ដែល​អ្នក​បាន​ចងចាំ​ពី​ស្នេហា​ដំបូង​។

  ៣.ការ​ណាត់​ជួប​លើក​ដំបូង

 

អ្នក​ពិតជា​មិន​អាច​ភ្លេច​បាន​ទេ​នូវ​កន្លែង​ដែល​ជួប​ស្នេហ៍​គ្រា​ដំបូង ហើយ​នេះ​ក៏​ជា​ផ្នែក​មួយ​ដែល​ធ្វើឲ្យ​អ្នក​មិន​ដែល​ភ្លេច​ពី​សេចក្ដី​ស្រឡាញ់​ដំបូង​បាន។

 

៤.ចែករំលែក​ពេលវេលា​ល្អ​ៗ

 

 

ស្នេហា​គ្រាដំបូង​គឺជា​រឿង​ដែល​ពិបាក​បំភ្លេច​ខ្លាំង​បំផុត ព្រោះ​សេចក្ដី​ស្រឡាញ់​លើក​ទី​មួយ​របស់​មនុស្ស​គ្រប់រូប​ពិតជា​មាន​អត្ថន័យ​ជ្រាលជ្រៅ​ណាស់។ ដូចជា​បាន​ជួប​រឿង​គួរឲ្យ​ចង់​សើច ធ្វើ​រឿង​ឆ្កួត​ៗ ចែករំលែក​របស់​ញ៉ាំ​ជាមួយ​គ្នា ជាដើម។

 

៥. លុយ​មិន​មែន​ជា​រឿង​សំខាន់

 

ជាក់​ស្ដែង​ប្រាក់​គឺ​ជា​រឿង​សំខាន់​ណាស់​សម្រាប់​មនុស្ស​គ្រប់​គ្នា ប៉ុន្តែ​វា​ក៏​អាច​មិន​ជា​សូវ​សំខាន់​ខ្លាំង​ដែរ ចំពោះ​គូ​ស្នេហ៍​ដែល​ស្រលាញ់​គ្នា​ស្មោះស្ម័គ្រ។ តួ​យ៉ាង​ស្នេហ៍​ដំបូង​របស់​មនុស្ស​គ្រប់​រូប​ប្រាកដ​ណាស់​ថា​មិន​មែន​ជា​ពេល​ដែល​ពួកគេ​អាច​រក​លុយ​ចាយ​ខ្លួន​បាន​ឯង​បាន​១០០​%​នោះ​ទេ ដូច្នេះ​មាន​ន័យ​ថា​ពេល​ខ្លះ​ពួកគេ​ក៏​ជួប​នឹង​បញ្ហា​អត់​លុយ​នាំ​គ្នា​ដើរ​លេង​ឬ​ទិញ​អី​ញាំ​ផង​ដែរ៕

 

បន្ទាប់​ពី​អាន​ហើយ តើ​មាន​ត្រូវ​ចំណុច​របស់​ប្រិយមិត្ត​ខ្លះ​ដែរ​អត់?

 

ប្រែ​សម្រួល៖មុន្នី រម្យ ប្រភព៖boldsky