ជឿ​អត់​ថា Costa ​ខ្លាំង​រហូត​ដល់​អាច​ប្រែ​កាយ​បាន​ឥឡូវ?

  • 2015-07-18 22:21:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លិប Chelsea ​បាន​បង្ហោះ​វីដេអូ​ចម្លែក​មួយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ ដែល​បង្ហាញ​ថា​កីឡាករ Diego Costa ​អាច​ផ្លាស់​ប្ដូរ​សំលៀកបំពាក់​គេ​បាន​ដោយ​គ្រាន់​លោត​ឆ្លង​កាត់​សំណាញ់​របង​កន្លែង​ហ្វឹកហាត់។

 

 

 

ឃ្លីប​វីដេអូ​ដែល​ធ្វើ​ឱ្យ​ប្រិយមិត្ត​មួយ​ចំនួន​សង្ស័យ​ថា​ជា​ការ​កាត់​ត​នោះ ​ត្រូវ​បាន​ក្លិប Chelsea ​ផ្ទាល់​ជា​អ្នក​បង្ហោះ​ បន្ទាប់​ពី​ពួកគេ​ហ្វឹកហាត់​ជា​លើក​ចុង​ក្រោយ​ត្រៀម​ប្រកួត​មិត្តភាព។  កីឡាករ Costa ​រត់​មក​ហាត់​ជាមួយ​មិត្ត​រួម​ក្រុម​ដទៃ​ទៀត នៅ​ទីកន្លែង​ហ្វឹកហាត់​ដែល​មាន​សំណាញ់​ដែក​បាំង ប៉ុន្តែ​ភ្លាម​នោះ​រូបគេ​បែរ​ជា​អាច​រត់​ទម្លុះ​បាន ហើយ​ប្រែ​សំលៀកបំពាក់​កំពុង​ហាត់​ទៀត​ផង។

 

ចង់​ដឹង​ថា​វីដេអូ Costa ​ប្រែ​កាយ​ឡូយ​យ៉ាង​ណា សូម​ទស្សនា​ទាំង​អស់​គ្នា៖

 

ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ mirror

អត្ថបទថ្មី