ពី​អ្នក​ជំនាញ​បកស្រាយ​ឧបករណ៍​ជំនួយ​ក្នុង​ការ​ថត​វីដេអូ​បាន​ស្អាត

  • 2015-07-29 16:54:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឧបករណ៍​បញ្ជា​ជើង​ជាន់មួួយ​​ ត្រូវ​បាន​អ្នក​ជំនាញ​ថត​វីដេអូ​​​មួយ​រូប​ប្រាប់​ថា​ជា​​​ជំនួយ​​យ៉ាង​ប្រសើរ​ក្នុង​ការ​ថត​វីដេអូ​បាន​ស្អាត​​បែប​ Professional។

 

លោក រាជសីហ៍​ ស្ថាបនិក​​ក្រុមហ៊ុន Lion Media បាន​ឲ្យ​ដឹង​ថា​ ឧបករណ៍​នេះ​​​​ប្រើ​​​​ជើង​​​ជាន់​ឈរ​ពី​លើ​​ ​ដែល​អាច​បញ្ជា​ទៅ​មុខ​ថយ​ក្រោយបង្វិល​​បាន​យ៉ាង​រលូន ​ជា​ជំនួយ​​​​ក្នុង​ការ​ថត​វីដេអូ​​បាន​ស្អាត​​បែប Professional។

 

លោក​ថា ឧបករណ៍​នេះ​លោក​បាន​កុម្ម៉ង់​ពី​ក្រៅ​ស្រុក​​តាម​​ហាង​ក្នុង​ស្រុក​​មួយ​។ ​ឧបករណ៍​នេះ​អាច​រត់​បាន ៤០ គីឡូម៉ែត្រ​​ក្នុង​ការ​សាក​ថ្ម​ម្តង ហើយ​ថ្ម​សាក​ដូច​ទៅ​នឹង​ការ​សាក​ទូរសព្ទ​ផង​ដែរ។

 

 

អត្ថបទ៖ ដារ៉ាឆានី

អត្ថបទពេញនិយម
អត្ថបទថ្មី