ស្ងាត់​ៗ Galaxy Tab S2 មក​ដល់​ខ្មែរ​បើក​ប្រអប់​​ទស្សនា​ទាំង​អស់​គ្នា

  • 2015-07-31 16:37:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ហ៊ុន​ Samsung ប្រកាស​ចេញ​ Galaxy Tab S2 ជា​ផ្លូវ​ការ​កាល​ពី​ខែកក្កដា​ និងក៏​គ្រោង​​មក​ដល់​ទីផ្សារ​ប្រទេស​កម្ពុជា​នៅ​​ដើម​ខែ​សីហា​​នេះ​។ Tablet  Galaxy Tab S2​ ដែល Samsung ​បង្ហាញ​នេះ មាន​ពីរ​ម៉ូដែល​គឺ​ទំហំ​អេក្រង់​៨​អ៊ីញ​​ និង​អេក្រង់​៩,៧​អ៊ីញ។ សម្រាប់​អេក្រង់​ ៨អ៊ីញ ​មាន​កម្រាស់​ត្រឹម​តែ​ ៥,៦​មម​ និង​ទម្ងន់​២៦៥​ក្រាម​ ខណៈ​អេក្រង់​ ៩,៧​អ៊ីញ​ មាន​ទម្ងន់​៣៨៩​ក្រាម។

 

Tablet​ ជំនាន់​ថ្មី​នេះ​មាន​បំពាក់​ CPU​ ប្រភេទ​ octa-core ដោយ​មួយ​មាន​ ៤ Core​ ល្បឿន​ ១,៩GHz និង​ មួយ​ទៀត​មាន​ ៤ Core ​ល្បឿន​ ១,៣GHz។ ចំពោះ​ RAM វិញ​ ទាំង​ពីរ​ម៉ូដែល​គឺ​មាន​ទំហំ​ ៣GB​ មាន​កាមេរ៉ា​ក្រោយ​ទំហំ​ ៨​មេហ្គាភិកស្សែល​ និង​មុខ​ ២,១ ​មេហ្គាភិកស្សែល។ Tablet​ ទាំង​ពីរ​នេះ​ក៏​មាន​បំពាក់​មុខ​ងារ​ស្កេន​ក្រយៅ​ដៃ​ថ្មី​របស់​ Samsung ផង​ដែរ។ សម្រាប់​តម្លៃ​ខាង​ក្រុម​ហ៊ុន​មិន​ទាន់​អាច​បញ្ជាក់​បាន​ទេ​ រង់ចាំ​ថ្ងៃ​សម្ពោធ​ជា​ផ្លូវ​ការ​សិន​ប្រហែល​ជា​ ១ សប្ដាហ៍​ទៀត។ លោក​បញ្ជាក់។​

 

ឥឡូវ​ Sabay នឹង​នាំ​អារម្មណ៍​ប្រិយមិត្ត​ទៅ​ទស្សនា​ការ​បើក​ប្រអប់ Galaxy Tab S2 ៩,៧ អ៊ីញ​ទាំង​អស់​គ្នា៖

 

 

អត្ថបទ៖ ដារ៉ាឆានី​

អត្ថបទពេញនិយម
អត្ថបទថ្មី