បុរសម្នាក់ប្ដឹងក្រុមហ៊ុនអាកាសចរ ដោយសារអង្គុយជិតបុរសធាត់
- 2015-07-31 17:36:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុរសម្នាក់ប្ដឹងក្រុមហ៊ុនអាកាសចរ ដោយសារអង្គុយជិតបុរសធាត់
ចន្លោះមិនឃើញ
បុរសអ្នកដំណើរតាមយន្តហោះម្នាក់បានប្ដឹងក្រុមហ៊ុនអាកាសចរមួយ បន្ទាប់ពីឲ្យខ្លួនអង្គុយក្បែរបុរសដ៏ធាត់ខុសធម្មតា។
បុរសដែលមានឈ្មោះ James Andres Bassos រូបនោះ បានទិញសំបុត្រយន្តហោះ សម្រាប់ដំណើរហោះហើរពីទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ទៅកាន់ទីក្រុងឌុយបៃ ប្រទេសអារ៉ាប់រួម។ ក្រោយពេលបានកន្លែងអង្គុយជិតអ្នកដំណើរធាត់ម្នាក់ រយៈពេល៥ម៉ោងក្រោយBassos បានសុំបុគ្គលិកបម្រើការលើយន្តហោះឲ្យជួយប្ដូរកន្លែងអង្គុយថ្មីជួនខ្លួន ប៉ុន្តែបុគ្គលិកបម្រើការនៅទីនោះបានបដិសេធ។
Bassos បានត្អូញត្អែរថា នៅពេលអង្គុយជិតបុរសធាត់យូរពេក ធ្វើឲ្យមានអារម្មណ៍ពិបាក ដោយបុរសអ្នកដំណើរម៉ាប់ក្អកជាញឹកញាប់ និងខ្ទាតទឹកមាត់ដាក់ជាញយថែមទៀត។ រយៈពេលកន្លះម៉ោងក្រោយ បុរសនោះបានតវ៉ាម្ដងទៀត ទើបត្រូវបានគេប្ដូរឲ្យទៅអង្គុយទៅជិតអ្នកបើកយន្តហោះវិញ ។
យ៉ាងណាក្ដី លោកត្រូវបានគេប្ដូរឲ្យមកអង្គុយជិតបុរសធាត់វិញអស់រយៈពេលមួយម៉ោងកន្លះចុងក្រោយ ដោយសារហេតុផលសុវត្ថិភាពនៅពេលជិតដល់គោលដៅ។ បុរសខាងលើក៏បានប្ដឹងឲ្យក្រុមហ៊ុនអាកាសចរខាងលើឲ្យសងជំងឺចិត្ត ដោយសារលោកមានអាការៈឈឺខ្នង ក្រោយអង្គុយជាប់អ្នកដំណើរម៉ាប់អស់រយៈពេលយូរ៕
ចុចអាន៖ អ្នកដំណើរឡើងបញ្ជាយន្តហោះព្រោះអាកាសយានិកធ្លាក់ខ្លួនឈឺលើអាកាស
ប្រែសម្រួល៖ មាន រតនា ប្រភព៖ dailymail