ម៉ារីម៉ា បង្ហោះរូបសិចស៊ីដ៏ផ្អែមល្ហែមជាមួយស្វាមី ពេលមានផ្ទៃពោះ៦ខែ
- 2015-08-13 20:22:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ារីម៉ា បង្ហោះរូបសិចស៊ីដ៏ផ្អែមល្ហែមជាមួយស្វាមី ពេលមានផ្ទៃពោះ៦ខែ
ចន្លោះមិនឃើញ
នៅព្រឹកថ្ងៃទី១៣ ខែសីហា នេះ កំពូលតារាសម្ដែងហ្វីលីពីន Marian Rivera បានបង្ហោះរូបភាពយ៉ាងផ្អែមល្ហែមលើបណ្ដាញ Facebook ជាមួយស្វាមី Dingdong Dantes ពីឆ្នេរខ្សាច់ Amanpulo កោះ Pamalican ប្រទេសហ្វីលីពីន។ រូបមួយសន្លឹកនេះបានទទួលការចុច like ពីអ្នកគាំទ្ររាប់សែននាក់ក្នុងរយៈពេលមិនដល់មួយម៉ោងផង។
ក្នុងរូបនោះ តួឯកស្រីរឿង "ម៉ារីម៉ា" និង “ព្រះនាងអាម៉ាយ៉ា” បានស្លៀកឈុតប៊ីគីនីពណ៌ផ្កាឈូកយ៉ាងសិចស៊ីនិងបង្ហាញក្បាលពោះកំពុងមានទម្ងន់កូនដំបូងចំនួន ៦ខែ។ តារាវ័យ ៣១ឆ្នាំបានសរសេរយ៉ាងខ្លីភ្ជាប់ជាមួយរូបភាពនេះថា "កំពុងរីករាយនឹងជីវិតលើឆ្នេរខ្សាច់ជាមួយប្ដីសំឡាញ់"។ ក្រៅពីរូបមួយសន្លឹកនេះ Marian ក៏បានបង្ហោះរូបមួយចំនួនទៀតដែរ ពីវិស្សមកាលរបស់នាងនិងគ្រួសារលើកោះ Pamalican នេះ។
គូស្នេហ៍តារាសម្ដែងទាំងពីររូប បានរៀបការជាមួយគ្នាកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៤ ក្រោយទាក់ទងគ្នាអស់រយៈពេល ៥ឆ្នាំ ៕
ចុចអាន៖ ៣កន្លែងដែលម៉ារីម៉ានិងស្វាមីសាងអនុស្សាវរីយ៍ផ្អែមល្ហែមក្រោយរៀបការ
ដោយ៖ វ៉ាន់ថន រូបភាព៖ facebook