​ឡាន​ពាស​ដែក​មហា​ខ្លាំង​​ផលិត​​ដោយ​​អាហ្រ្វិក​​ខាង​​ត្បូង​ ពិត​ជា​​ខ្លាំង​មែន!

  • 2015-08-26 20:40:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Marauder ​គឺ​ជា​ឡាន​ពាស​ដែក​ ដែល​មាន​សមត្ថភាព​ខ្លាំង​ និង​ទំនើប​មួយ​ ​ត្រូវ​បាន​ផលិត​ឡើង​ដោយ​​ក្រុមហ៊ុន Paramount Group​ របស់​​អា​ហ្រ្វិ​ក​ខាងត្បូង​។ ​ឡាន​ពាស​ដែក​មួយ​នេះ​មាន​ភាព​ល្បីល្បាញ និង​មាន​ការ​ទទួល​ស្គាល់​ច្រើន​​ចាប់​តាំង​ពី​វា​ត្រូវ​បាន​ប្រកាស​កាល​ក្នុង​​ឆ្នាំ ២០០៧ មក​ម៉្លេះ។

 

 

ឡាន​ពាស​ដែក Marauder  ​គឺ​ត្រូវ​បាន​​ប្រើ​សម្រាប់​បេសកកម្ម​រក្សា​សន្តិភាព​ប្រទេស​ និង ឈ្លប​យក​ការណ៍​ផ្សេងៗ​​។ ដូច្នេះ​ Marauder ​គឺ​ផលិត​ឡើង​សម្រាប់​លក់​​ឲ្យ​តែ​យោធា​​របស់​​រដ្ឋាភិបាល​តែ​ប៉ុណ្ណោះ។

 

លក្ខណៈ​ពិសេស​របស់ឡាន​ពាស​ដែករបស់​អាហ្វ្រិកខាង​ត្បូង​មួយ​នេះ​​គឺ​វាមាន​សមត្ថភាព​អាច​ទ្រាំ​ទ្រ​ទៅ​នឹង​កម្លាំង​ផ្ទុះ​របស់​គ្រាប់​មីស៊ីល គ្រាប់​មីន​ ​បុក​ទម្លុះ​ជញ្ជាំង​ធំ​ និង គ្រាប់​កាំភ្លាំង ក៏​ដូច​ជា​អាច​បើក​បាន​គ្រប់​ស្ថាន​ភាព​ផ្លូវ​ដោយ​គ្មាន​បញ្ហា​។

 

 

​ឡាន​​ពាស​ដែក​ដ៏​ខ្លាំង​មួយ​របស់​ពិភពលោក​ ​Marauder ​ត្រូវ​បាន​ផលិត​ឡើង​ដោយ​បំពាក់​ម៉ាស៊ីន​ម៉ាស៊ូត​​ស៊ីឡាំង​ប្រាំមួយ​​ប្រភេទ​ Turbo ដែល​មាន​ល្បឿន​ ១២០ គ.ម/ម៉ ​ហើ​យ​ល្បឿន​របស់​វា​នៅ​តែ​លឿន​បើ​ទោះ​បី​ជា​វា​កំពុង​បើក​បរ​លើ​ផ្លូវ​ដែល​មាន​មីន​ផ្ទុះ​ក៏​ដោយ។

 

បន្ថែម​ទៀត​នោះ​ ​បើ​ទោះ​បី​ជា​រថយន្ត​យោធា​នេះ​មាន​ទម្ងន់​ធ្ងន់​ដល់​ទៅ ១៨ ​តោន​​ក៏​ដោយ​ ប៉ុន្តែ​​វា​​នៅ​តែ​អាច​បើក​បរ​បាន​យ៉ាង​រលូន​ មិន​ថា​នៅ​លើ​​ប្រភេទ​ដី​រដិប​រដុប​ ឬ ដឺ​ភក់​​នោះ​ទេ​។

 

ចង់​ដឹង​ថា​វា​ខ្លាំង​ប៉ុណ្ណា​នោះ​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

 

 

 

 

 

 

 

 

អាន​បន្ត៖  ឡាន​ស្ព័រ​​ទំនើបៗ ៥ ម៉ូដែល​ មាន​តម្លៃជាង​ ២ លាន​ដុល្លារ

 

 

ប្រែ​សម្រួល៖ សំនៀង ប្រភព៖ mirror