មហាសេដ្ឋីកំពូលៗ ខាតខ្ទង់ពាន់លានដុល្លារក្នុងមួយថ្ងៃ ដោយសារវិបត្តិសេដ្ឋកិច្ចនៅចិន
- 2015-08-26 22:24:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មហាសេដ្ឋីកំពូលៗ ខាតខ្ទង់ពាន់លានដុល្លារក្នុងមួយថ្ងៃ ដោយសារវិបត្តិសេដ្ឋកិច្ចនៅចិន
ចន្លោះមិនឃើញ
មហាសេដ្ឋីកំពូលៗជាច្រើននាក់ បានខាតបង់ប្រាក់ដល់ខ្ទង់ពាន់លានដុល្លារក្នុងមួយថ្ងៃ ដោយសារការដាំក្បាលចុះនៃទីផ្សារភាគហ៊ុននៅចិន។
យោងតាម Bloomberg បានឲ្យដឹងថាមានមហាសេដ្ឋីកំពូលៗជាច្រើននាក់ បានខាត់បង់ប្រាក់ចាប់ពី១ពាន់លានដុល្លារឡើងទៅ ដែលក្នុងនោះ ក្នុងចំណោមមហាសេដ្ឋីកំពូលទាំង១០ មានតែមហាសេដ្ឋីលេខរៀងទី៨ Ingvar Kamprad តែម្នាក់គត់ដែលខាតមិនដល់១ពាន់លានដុល្លារ (៨២០, ៣លានដុល្លារ)។
មហាសេដ្ឋីលេខ២ លោក Amancio Ortega ខាតបង់ ១,៥ ពាន់លានដុល្លារ
មហាសេដ្ឋីលេខ៣ លោក Warren Buffett ខាតបង់ ២ ពាន់លានដុល្លារ
មហាសេដ្ឋីលេខ៤ លោក Carlos Slim ខាតបង់ ១,៦ ពាន់លានដុល្លារ
មហាសេដ្ឋីលេខ៥ លោក Charles Koch ខាតបង់ ១,៣ ពាន់លានដុល្លារ
មហាសេដ្ឋីលេខ៦ លោក David Koch ខាតបង់ ១,៣ ពាន់លានដុល្លារ
មហាសេដ្ឋីលេខ៧ លោក Jeff Bezos ខាតបង់ ២,៦ ពាន់លានដុល្លារ
មហាសេដ្ឋីលេខ៩ លោក Larry Ellison ខាតបង់ ១,៦ ពាន់លានដុល្លារ
មហាសេដ្ឋីលេខ១០ លោក Mark Zuckerberg ខាតបង់ ១,៧ ពាន់លានដុល្លារ
មហាសេដ្ឋីលេខ១៤ លោក Larry Page ខាតបង់ ១,២ ពាន់លានដុល្លារ
មហាសេដ្ឋីលេខ១៥ លោក Sergey Brin ខាតបង់ ១,២ ពាន់លានដុល្លារ
មហាសេដ្ឋីលេខ១៧ លោក Wang Jianlin ខាតបង់ ៣,៦ ពាន់លានដុល្លារ
វិបត្តិទីផ្សារភាគហ៊ុនចិន បានបង្កឲ្យមានផលប៉ះពាល់ដល់សេដ្ឋកិច្ចសាកល ជាពិសេសប្រទេសដែលជាដៃគូជំនួញជាមួយប្រទេសចិន។ កាលពីថ្ងៃអង្គារកន្លងទៅ ធនាគារកណ្ដាលប្រទេសចិនក៏បានបន្ថយអត្រាការប្រាក់កម្ចី០,២៥ ភាគរយដល់ធនាគារផ្សេងៗដើម្បីសម្រួលដល់បញ្ហាខាងលើ៕
ប្រែសម្រួល៖ មាន រតនា ប្រភព៖ bloomberg , BBC