ក្រុមហ៊ុន​ធំ ៣ ប្រាប់​លក្ខខណ្ឌ​ទិញ​រថយន្ត​បង់​រំលស់​

  • 2015-08-27 15:38:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ទិញ​រថយន្ត​បង់​រំលស់ ជា​វិធីសាស្ត្រ​មួយ​សម្រួល​ការ​លំបាក​យ៉ាង​ច្រើន​​សម្រាប់​អ្នក​ដែល​ត្រូវការ​ទិញ​រថយន្ត​ប្រើប្រាស់ តែ​ខ្វះ​លទ្ធភាព​ទិញ​ផ្តាច់​ទាំង​ស្រុង។ ក្នុង​ទីផ្សារ​ដែល​កំពុង​មាន​ការ​ប្រកួតប្រជែង​គ្នា​កាន់​តែ​ខ្លាំង ​ក្រុមហ៊ុន​មួយ​ចំនួនបាន​ដំណើរការ​សេវាកម្ម​ទិញ​រថយន្ត​បង់​រំលស់ និង​ក៏​ទទួល​បាន​ការ​គាំទ្រ​ពី​អ្នក​ប្រើប្រាស់​ជា​ច្រើន​ដែរ។ Sabay ណែនាំ​ក្រុមហ៊ុន​នាំ​ចូល​រថយន្ត​ធំៗ​ចំនួន ៣ ដែល​មាន​ផ្តល់​សេវាកម្ម​ទិញ​រថយន្ត​បង់​រំលស់​ ដែល​អតិថិជន​អាច​ស្វែង​រក​តាម​តម្រូវការ។

 

លោក ធី ច័ន្ទនិមល​ប្រធាន​ផ្នែក​លក់​និង​សេវាកម្ម Toyota Finance របស់​ក្រុមហ៊ុន Toyota Cambodia បាន​​ប្រាប់​​ពី​លក្ខខណ្ឌ​សម្រាប់​អតិថិជន​ដែល​ត្រូវការ​ទិញ​រថយន្ត​បង់​រំលស់​ពី​ក្រុមហ៊ុន Toyota ៖

 

 

@ អតិថិជន​ត្រូវ​បង់​តម្លៃ​មុន​ពី ៣០ ទៅ ៥០ ភាគរយ​លើ​តម្លៃ​នៃ​រថយន្ត​ ជាមួយ​រយៈ​ពេល​ត្រូវ​បង់​ពី ១ ឆ្នាំ ដល់ ៥ ឆ្នាំ @ មិន​ចាំបាច់​ដាក់​ទ្រព្យ​បញ្ចាំ និង​រយៈ​ពេល​ដែល​អាច​ទទួល​រថយន្ត​ប្រើប្រាស់​លឿន​បំផុត ៣ ថ្ងៃ @ ត្រូវ​ទិញ​ធានារ៉ាប់រង​លើ​រថយន្ត​ក្នុង​អំឡុង​ពេល​បង់​រំលស់ @ ត្រូវ​មាន​អត្តសញ្ញាណប័ណ្ណ​ឬ​លិខិតឆ្លងដែន និង​ឯកសារ​បញ្ជាក់​ទី​លំនៅ​ដូចជា​សៀវភៅ​ស្នាក់នៅ និង​ប័ណ្ណ​គ្រួសារ​ជា​ដើម @ ត្រូវ​មាន​ប័ណ្ណ​បើកបរ​ដែល​មាន​សុពលភាព @ បញ្ជាក់​ប្រាក់ខែ​សម្រាប់​បុគ្គលិក​បម្រើ​ការ​តាម​ក្រុមហ៊ុន ឬ​វិក្កយបត្រ​ចំណូល​ចំណាយ​សម្រាប់​អ្នក​បើក​អាជីវកម្ម​ដោយ​ភ្ជាប់​ជាមួយ​ប័ណ្ណប៉ាតង់​អាជីវកម្ម

 

ចំណែក​លោក អ៊ឹង ផល្លា ប្រធាន​ប្រតិបត្តិការ RMA Financial Service របស់​ក្រុមហ៊ុន RMA ដែល​នាំ​ចូល​រថយន្ត Ford, Jaguar និង Land Rover ក៏​បាន​បង្ហាញ​ពី​លក្ខខណ្ឌ​សម្រាប់​អតិថិជន​ដែល​ចង់​ទិញ​រថយន្ត​ដោយ​ប្រើ​សេវា​បង់​រំលស់​ពី​ក្រុមហ៊ុន​ថា៖

 

 

@ អតិថិជន​ត្រូវ​បង់​តម្លៃ​មុន ៣០ ភាគរយ​លើ​តម្លៃ​សរុប​នៃ​រថយន្ត​ ជាមួយ​រយៈ​ពេល​ត្រូវ​បង់ ៥ ឆ្នាំ។ @ អាច​មាន​ការ​ដាក់​ទ្រព្យ​បញ្ចាំ (អាស្រ័យ​លើ​ការ​ពិនិត្យ​ជាក់ស្ដែង) និង​រយៈ​ពេល​ដែល​អាច​ទទួល​រថយន្ត​ប្រើប្រាស់​លឿន​បំផុត ១ ថ្ងៃ @ ត្រូវ​ទិញ​ធានារ៉ាប់រង​លើ​រថយន្ត​ក្នុង​អំឡុង​ពេល​បង់​រំលស់ @ មិន​មាន​ការ​បង់​ពិន័យ ករណី​អតិថិជន​ត្រូវការ​បង់​ផ្ដាច់​លើ​តម្លៃ​រថយន្ត​ក្នុង​រយៈ​ពេល​ដែល​បង់​រំលស់ @ ត្រូវ​មាន​អត្តសញ្ញាណប័ណ្ណ​ឬ​លិខិត​ឆ្លងដែន និង​ឯកសារ​បញ្ជាក់​ទី​លំនៅ​ដូចជា​សៀវភៅ​ស្នាក់នៅ និង​ប័ណ្ណ​គ្រួសារ​ជា​ដើម @ ត្រូវ​មាន​ប័ណ្ណ​បើកបរ​ដែល​មាន​សុពលភាព @ បញ្ជាក់​ប្រាក់ខែ​សម្រាប់​បុគ្គលិក​បម្រើ​តាម​ក្រុមហ៊ុន ឬ​វិក្កយបត្រ​ចំណូល​ចំណាយ​សម្រាប់​អ្នក​ប្រកប​អាជីវកម្ម​ដោយ​ភ្ជាប់​ជាមួយ​ប័ណ្ណ​ប៉ាតង់​អាជីវកម្ម

 

រី​ឯ​ក្រុមហ៊ុន HGB ដែល​ជា​ក្រុមហ៊ុន​នាំ​ចូល​រថយន្ត Mazda ក៏​មាន​សេវាកម្ម​បង់​រំលស់​ដល់​អតិថិជន​ផង​ដែរ។ អ្នក​នាង អ៊ុន កញ្ញា​ ប្រធាន​ផ្នែក​លក់​របស់​ក្រុមហ៊ុន HGBបាន​ប្រាប់​ពី​លក្ខខណ្ឌ​សម្រាប់​ការ​ទិញ​រថយន្ត​បង់​រំលស់​របស់​ក្រុមហ៊ុន​ដូចជា៖

 

 

@ អតិថិជន​ត្រូវ​បង់​តម្លៃ​មុន ២០ ភាគរយ​លើ​តម្លៃ​សរុប​នៃ​រថយន្ត​ជាមួយ​រយៈ​ពេល​ត្រូវ​បង់ ៥ ឆ្នាំ @ មិន​ចាំបាច់​មាន​ទ្រព្យ​បញ្ចាំ និង​ការ​ទិញ​ធានារ៉ាប់រង​លើ​រថយន្ត​ក្នុង​អំឡុង​ពេល​បង់​រំលស់ @ មិន​មាន​ការ​បង់​ពិន័យ ករណី​អតិថិជន​ត្រូវការ​បង់​ផ្ដាច់​លើ​តម្លៃ​រថយន្ត​ក្នុង​រយៈ​ពេល​ដែល​បង់​រំលស់ @ ទទួល​កាតគ្រី​សម្គាល់​ម្ចាស់​កម្មសិទ្ធិ ដោយ​មិន​ចាំបាច់​កាត់​ឈ្មោះ​ពី​ក្រុមហ៊ុន។ @ ត្រូវ​មាន​អត្តសញ្ញាណប័ណ្ណ​ឬ​លិខិត​ឆ្លងដែន និង​ឯកសារ​បញ្ជាក់​ទី​លំនៅ​ដូចជា​សៀវភៅ​ស្នាក់នៅ និង​ប័ណ្ណ​គ្រួសារ​ជា​ដើម @ ត្រូវ​មាន​ប័ណ្ណ​បើកបរ​ដែល​មាន​សុពលភាព @ បញ្ជាក់​ប្រាក់ខែ​សម្រាប់​បុគ្គលិក​បម្រើ​តាម​ក្រុមហ៊ុន ឬ​វិក្កយបត្រ​ចំណូល​ចំណាយ​សម្រាប់​អ្នក​ប្រកប​អាជីវកម្ម​ដោយ​ភ្ជាប់​និង​បង្ហាញ​ប័ណ្ណ​ប៉ាតង់​អាជីវកម្ម

 

អត្ថបទ៖ ប៊ុណ្ណារ៉ា

អត្ថបទថ្មី